ពុទ្ធោអើយ! ទារិកាសំរាលបាន៣ថ្ងៃ ត្រូវបានម្តាយចិត្តតិរច្ឆាន បោះបង់ចោលក្នុងធុងសំរាម ជិតស្ថានីយ៍ទូរទស្សន៍​អាស៊ី​អាគ្នេយ៍.... (មានវីដេអូ)
-

សូមអរគុណដល់ស្ទាវ ABC ដែលបានជួយសង្រ្គោះអាយុជីវិតទារិកា ដែលទើបសំរាលបាន៣ថ្ងៃ ត្រូវបានម្តាយចិត្តតិរច្ឆាន បោះបង់ចោលក្នុងធុងសំរាម នៅតាមបណ្ដោយផ្លូវ​ណតប្រីត​ ជិតស្ថានីយ៍ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ សង្កាត់អូរបែកក្អម​ ខណ្ឌសែនសុខ​ នាវេលាម៉ោង​ជិត១០យប់​ ថ្ងៃទី២៤​ ខែមិថុនា​ ឆ្នាំ២០១៩ ម្សិលមិញនេះ។

អាសូរក្មួយណាស់! ភ្នែកឡើងខ្មៅគ្រិប មិនដឹងស្អីទេ ដូចក្រដាស.សចឹង ដាក់ចោលនៅណានៅតែនិង ឃ្លានស្រែកយំដល់គាំង យកមកធ្វើភ្នែកភ្លឺៗ ដឹងតែគេង ដឹងតែឃ្លាន ចង់សួរម្ដាយឳពុកគ្រប់ ដែលបង្កើតគ្នាមកហើយ បោះបង់គ្នាចោរ សួរថាចិត្តអ្នកសាងមកពីអ្វី? ៕