កុំដាច់ចិត្តអូសរំលងអីបងប្អូន សូមជួយគាត់ផង...បងស្រីអូន ទប់ទឹកភ្នែកមិនបាន ក្រោយពេលលោក សែម សង្វាត ប្រាប់ថា ពេលខ្លះបានពងទាដាក់ទឹកត្រីហូបគឺអស្ចារ្យខ្លាំងណាស់ ព្រោះថាពេលខ្លះរកតែ...(មានវិដេអូ)
ស៊ីហៀង
-

មហាជនពិតជាបានជ្រាបហើយ ពីដំណឹងរបស់តារាចម្រៀង លោកសែម សង្វាត ដែលលោកធ្លាក់ខ្លួនឈឺ រ៉ាំរ៉ៃ និងមានសភាពស្គម ក្រោយពីបានមុខពីសិល្បៈមួយរយៈពេលមកនេះ ដោយសារតែជំងឺរបស់លោក។


ជាក់ស្តែងបងស្រីអូន ដែលប្រិយមិត្តបានស្គាល់តាមរយៈវិដេអូ ជួយសង្គមនានា នោះ បងស្រីបានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ពេលបានទៅជួបនឹងភ្នែកផ្ទាល់ ជីវិតដ៏កំសត់របស់តារាចម្រៀងរូបនោះ ។ អ្នកនាងបានរៀបរាប់ទាំងទឹកភ្នែកថា​ "បងសែមសង្វាតគាត់ប្រឹងរកម្ហូបឆ្ងាញ់ៗអោយខ្ញុំហូប ទាំងខ្លួនគាត់ហូបតែពងមាន់ស្ងោររកតែអង្ករមិនគ្រប់?? អាណិតគាត់ណាស់ស្លូតនោះស្លូត?"។


អ្នកនាងបានបន្តទៀតថា "ទប់ទឹកភ្នែកមិនបានទេពេលស្ដាប់ប្រុស សែមសង្វាត បកស្រាយចំរៀងរបស់គាត់សារថ្មីជាមួយសភាពស្គមរីងរៃនិងជីវភាពខ្វះខាតខ្លាំង?? ពេលខ្លះគាត់រកអង្ករហូបមិនបាន ពុទ្ធោអេីយហេតុអីដល់ថ្នាក់នេះបង??។


សូមជួយស៊ែរអោយសប្បុរសជនឃេីញផងបងប្អូន?? អ្នកធ្លាប់អត់ទេីបយល់អារម្មណ៍នេះ?? លេខបងសែមសង្វាតផ្ទាល់ 093 591860 សូមបងប្អូនជួយគាត់ផងហេីយខ្ញុំនិងបណ្ដុះបណ្ដាលកូនប្រុសគាត់ដេីម្បីអោយមានមុខរបររកសុីដែរដេីម្បីជួយឪពុក????"។


ជីវិតដ៏កំសត់នេះត្រូវបានលោក សែម សង្វាត ប្រាប់ឲ្យដឹងថា "ជីវិតរបស់លោកពិតជាលំបាកខ្លាំងណាស់ រាល់ថ្ងៃនេះ រកតែអង្ករច្រកឆ្នាំងក៏មិនបានផង ពេលខ្លះត្រូវអត់បាយ ព្រោះតែអាណិតកូនៗ ហើយពេលខ្លះត្រូវជំងឺធ្វើទុក្ខ​ទៀងផង។ បងស្រីរបស់លោកបានឲ្យដឹងថា រាល់ថ្ងៃនេះ គាត់ជំពាក់ថ្លៃផ្ទះគេមួយខែហើយ មានថ្ងៃខ្លះទៅទិញសាច់ជ្រូកគេជំពាក់ក៏មានដែរ។ ទោះបីជាគាត់ចាស់មែន តែគាត់បានជួយរកប្រាក់ចំណូលដើម្បីជួយដល់ប្អូនប្រុស ដោយគាត់បានទៅស៊ីឈ្នួលបោកខោអាវ ជូនផ្ទះ និងធ្វើជាច្រើនទៀត។


មានវិដេអូៈ



ប្រភព៖