សូមចូលរួម រំលែកទុក្ខ ! ស្លាប់ទាំងប្តី ទាំង ប្រពន្ធក្នុងហេតុការណ៍ បាក់អាគារ ដោយបន្សល់ទុក កូនទាំង៣ នាក់ឲ្យរស់ដោយគ្មានទីពឹង...(មានវីដេអូ)
ស៊ីហៀង
-

សោដនាដកម្មដ៏សាហាវ​ ក្នុង​មួយ​ពព្រិច​ភ្នែក​ អាចសម្លាប់មនុស្សអស់២៨នាក់ និងអ្នករបួស២៦នាក់ ដែលកំពុងត្រូវបានធ្វេីការសង្គ្រោះ​បន្ទាន់​នៅមន្ទីរពេទ្យដោយសារតែ​ឧបទ្ទវហេតុ​បាក់​រលំ​អគារ​កម្ពស់​៧ជាន់​ បានកេីតឡេីងកាលពី​វេលា​ម៉ោងជិត៥ព្រឹក​ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ​ ដែលស្ថិត​នៅ​ក្នុង​ភូមិ​៣​ សង្កាត់​លេខ​៤​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​ បានធ្វើ​ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស​ មានអារម្មណ៍​ក្តុកក្តួល​ និង​ក្រៀមក្រំ​បំផុត​។

ចំពោះ​ករណីរលំបាក់អគារ៧ជាន់​ នៅខេត្តព្រះសីហនុ បានបិទបញ្ចប់ ប៉ុន្តែការស្រាវជ្រាវដើម្បីរកឱ្យឃើញនូវអ្នកទទួលខុសត្រូវករណីនេះ នៅមិនទាន់បិទបញ្ចប់នោះទេ​ នេះ​បេីតាម​ការ​បញ្ជាក់​តាម​រយៈ​សន្និសីទ​កាសែត​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពី​យប់មិញ​នេះ​។

ដោយឡែក​ តាមរយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ ចែម​វណ្ណ​ធឿន​ ស្រលាញ់​សន្តិភាព​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​៖​ «កម្មវិធីដង្ហែរសពលោក​ ទន់ ប្រុស និងអ្នកស្រី ហួង ចាន់ថុល ដែលបានស្លាប់ដោយសាររលំអគារ​ នៅក្រុងព្រះសីហនុ បានមកដល់គេហដ្ឋានរបស់សព​ នៅភូមិអូរដា​ ឃុំបួរស្រុកភ្នំព្រឹក​ ខេត្តបាត់ដំបង នៅវេលា។