រំភើបជំនួស...ម្តាយរំភើបឡើងស្រក់ទឹកភ្នែក ក្រោយពីទទួលដំណឹង ថាកូនប្រុសជាទីស្រលាញ់នៅមានជីវិត ក្នុងករណីរលំបាក់អាគារ នៅខេត្តព្រះសីហនុ...(មានវិដេអូ)
ស៊ីហៀង
-

ករណីបាក់រលំអាគារ៧ជាន់​ នៅក្រុងព្រះសីហនុ​ បានធ្វើឲ្យមហាជនមានការតក់ស្លុត និងក្រៀមក្រំជាខ្លាំង ក្រោយពីទទួលដំណឹងរបស់អ្នកស្លាប់ជាបន្តបន្ទាប់ ក្នុងពេលប៉ុន្មានថ្ងៃមកនេះ​ ។ យ៉ាងណាមិញ ការរុករកនោះត្រូវបានបញ្ចាប់ទៅហើយ ដែលមានរយៈ៣ថ្ងៃ កាលពីវេលាម៉ោងប្រមាណជា៧និង៣០នាទីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នោះ។


នៅមុនបញ្ចប់បេសសកម្មរុករកនោះ ក្រុមជួយសង្រ្គោះក៏បានរកឃើញជនរងគ្រោះ២រូបដែលរស់រានមានជីវិតនៅក្នុងការរលំអាគារនោះ ជាហេតុធ្វើឲ្យមហាជនមានការសប្បាយចិត្តជំនួសក្រុមគ្រួសារ របស់ជនរងគ្រោះ។


ដោយឡែកបើយើងងាកមើលក្រុមគ្រួសាររបស់ជនរងគ្រោះវិញ ក្រោយពីទទួលដំណឹងថាកូនប្រុសរបស់ខ្លួនជាប់ខ្លួននៅក្នុងការបាក់រលំអាគារនោះ ម្តាយជនរងគ្រោះបានរៀបចំបុណ្យចាំទទួលសពកូនប្រុស ដែលបានទៅធ្វើការនៅក្រុងព្រះសីហនុ ហើយក៏ជាកម្មករម្នាក់នៅក្នុងករណីរលំបាក់អាគារនោះផងដែរ។


អ្វីដែលធ្វើឲ្យម្តាយម្នាក់នេះ គឺក្រោយពីទទួលដំណឹងថា កូនប្រុសរបស់ខ្លួននៅមានជីវិត ហើយត្រូវបានក្រុមជួយសង្គ្រោះបានចេញមកដោយសុវត្ថិភាពនោះ អ្នកម្តាយរូបនេះ កាន់តែយំខ្លាំងទ្វេរដង ព្រោះតែរំភើបនឹងការទទួលដំណឹងដ៏ល្អមួយនេះ។


បើយោងតាមវិដេអូឃ្លីប បានបង្ហោះពីក្តីរំភើបរបស់ម្តាយដែលកំពុងតែព្យួរសេរ៉ូជាប់នឹងដៃ ក្រោយពីទទួលដំណឹងថាកូននៅមានជីវិត។​ ហើយមិនដឹងថាត្រូវធ្វើបុណ្យអ្វីល្អ ជំនួសពិធីបុណ្យសពរបស់កូនប្រុស ដែលរួចផុតពីសេចក្តីស្លាប់៕


សូមទស្សនាវិដេអូទាំងអស់គ្នា៖