សូមចូលរួមរំលែកទុក្ខផង...ប្អូនស្រីម្នាក់ ទ្រហោយំ ក្រោយពេលបាត់បង់បងប្អូនដល់ទៅ៣នាក់ ក្នុងករណីរលំបាក់អគារ នៅខេត្តព្រះសីហនុ...(មានវិដេអូ)
ស៊ីហៀង
-

ដូចដែលប្រិយមិត្តបានជ្រាបហើយថា កាលពីថ្ងៃទី២២​ ខែមិថុនា មានករណីបាក់រលំអគារនៅខេត្តព្រះសីហនុ បានបណ្តាលឲ្យមនុស្សជាច្រើននាក់បានស្លាប់បាត់បង់ជីវិត និងរងរបួស ដែលជាហេតុធ្វើឲ្យមហាជនមានការតក់ស្លត់ជាខ្លាំង ក្រោយពីទទួលបានដំណឹងនេះ ។


យ៉ាងណាមិញ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នេះក៏ វេលាម៉ោង៧និង៣០នាទី ការរុករកត្រូវបានបញ្ចាប់ ក្នុងនោះមានអ្នករបួសចំនួន២៨នាក់ និងរបួសមានចំនួន២៦នាក់ ។


នៅក្នុងប្រតិបត្តិការនៃការុករកមនុស្សដែលជាប់ក្នុងអាគារនោះផងដែរ ក្រុមជួយសង្គ្រោះបានប្រឹងប្រងទាំងយប់ទាំងថ្ងៃ ដើម្បីរកជនរងគ្រោះដែលជាប់នៅក្នុងអគារបាក់រលំនៅក្រុងព្រះសីហនុនោះ។


ដោយឡែកសោធនាកម្មនេះលោក K01 ក៏បានទៅយកព័ត៏មានផ្ទាល់ដល់កន្លែងកើតហេតុ ហើយក៏បានជួបនឹងនារីម្នាក់​ គាត់បានទ្រហោយំ យ៉ាងខ្លាំង ស្រែកយកសាច់ញាតិគាត់ដែលបានរងគ្រោះនៅក្នុងអគារនោះ។ ទន្ទឹមនឹងនេះ លោក K01 ក៏បានទៅសួរនារីនោះ ហើយគាត់បានប្រាប់ថា បងប្អូនគាត់មានចំនួន៣នាក់ ដែលធ្វើការនៅទីនេះ មានបងប្រុស ប្អូនប្រុស​និងបងថ្លៃ គឺបានស្លាប់ទាំងអស់ ។ 


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ លោក K01 បានរៀបរាប់ថា "សូមកុំអូសរំលងអីបងប្អូន រន្ធត់ណាស់ ចូលរួមសោកស្ដាយ និង រំលែកទុក្ខប្អូនស្រីដែលបាត់បង់បងប្អូនដល់ទៅ3នាក់ក្នុងករណីរលំអាគារ8ជាន់នៅក្រុងកំពង់សោម"៕


មានវិដេអូៈ




មានវិដេអូ៖ Sola Khang