សមត្ថកិច្ចខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន៤នាក់ ខ្មែរម្នាក់ ដកហូតអាវុធខ្លីមួយដើម ករណីចាប់បង្ខាំងជនជាតិចិន ចំនួន៤នាក់
-

ភ្នំពេញៈ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចអគារ ញ៉ូ ថាម ទីតាំងលេខ៧២៤ តាមផ្លូវព្រះនរោត្ដម ស្ថិតនៅភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ កម្លាំងនគរបាលខណ្ឌចំការមន បង្រ្កាបបានជនជាតិចិនតៃវ៉ាន់ ឃាត់ខ្លួនចំនួន៥នាក់ ក្នុងនោះមានបុរសជនជាតិខ្មែរ មានកាន់កាប់អាវុធខុសច្បាប់ ក្រោយពីនគរបាលទទួល ពាក្យបណ្ដឹងតាមរយះទូរស័ព្ទ។

ជនរងគ្រោះ៤នាក់ ១ឈ្មោះ SEOW GUO WEI ភេទប្រុស ២៩ឆ្នាំ ជនជាតិម៉ាឡេស៊ី ស្នាក់នៅសណ្ឋគារណាហ្គា២ មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ A38450606។ ២ឈ្មោះ KOK YEN ANN ភេទប្រុស ៣២ឆ្នាំ ជនជាតិម៉ាឡេស៊ី ស្នាក់នៅសណ្ឋគារណាហ្គា២ មុខរបរទេសចរណ៍លិខិតឆ្លងដែនលេខ A39639590។ ៣ឈ្មោះ LEE ZHENG YI ភេទប្រុស ៣២ឆ្នាំ ជនជាតិម៉ាឡេស៊ី ស្នាក់នៅសណ្ឋគារណាហ្គា២ មុខរបរទេសចរណ៍លិខិតឆ្លងដែន លេខ A36576576។ ទី៤ឈ្មោះ CHIEN CHUN HAN ភេទប្រុស ៣៨ឆ្នាំ ជនជាតិចិនតែវ៉ាន់ ស្នាក់នៅសណ្ឋគារណាហ្គា២ មុខរបរទេសចរណ៍លិខិតឆ្លងដែនលេខ 07534903។ ដែលលបង្ខាំងជនជាតិចិនក្នុងអាគារ ញ៉ូ ថាម ជាន់ទី០៨ ត្រូវសំណាងល្អនគរបាលបង្រ្កាប បានហេីយ រំដោះជនរងគ្រោះទាំង៧នាក់ទាំងបានមកវិញ។

ជនសង្ស័យបង្រ្កាបបានចំនួន០៥ នាក់១ឈ្មោះ CHEN CHIH HAO ភេទប្រុស ៣៥ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ស្នាក់នៅBRIDGE ផ្លូវ78 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ 316332371 ២ឈ្មោះ CHEN MING HUNG ភេទប្រុស ៣៨ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ស្នាក់នៅBRIDGE ផ្លូវ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ315705572៣ឈ្មោះ WANG HAI FENG ភេទប្រុស ៣៧ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ស្នាក់នៅBRIDGE ផ្លូវ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ351909861៤ឈ្មោះ JU JIN RUNG ភេទប្រុស ៣៩ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ស្នាក់នៅBRIDGE ផ្លូវ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ350258219៥ឈ្មោះ ខៀវ ម៉ៅ ភេទប្រុស ឆ្នាំកំណើត៤៧ឆ្នាំជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវ៩៣ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរមន្ត្រីកងរាជអាវុធហត្ថ ឃាត់ខ្លួនពីបទបង្ខាំង មនុស្សខុសច្បាប់និងវត្ថុតាងចាប់យកបានៈ អាវុធខ្លី០១ដើម ម៉ាកប៉េអាកុល លេខ១៥៥៦ បង់ចំនួន០៣ គ្រាប់ចំនួន២០ និងខ្នោះដៃ០១(ចាប់យកពីជនសង្ស័ឈ្មោះ ខៀវ ម៉ៅ )។

កម្លាំងនគរបាលខណ្ឌ ទទួលបានព័ត៌មានបុរសជនជាតិចិនថា មានករណីចាប់បង្ខាំងជន ជាតិចំនួន៤នាក់ ក្រោយមកក៏សុំឆ្លងយោបល់ព្រះរាជអាជ្ញាធរ ដើម្បីចុះទៅឆែកឆេររួច លោកព្រះរាជអាជ្ញាធរអនុញ្ញាត ហើយសមត្ថកិច្ចព្រហ្មទណ្ឌនិងផ្នែកអន្តរាគមន៍ឃាត់ បានជនសង្ស័យថែមទាំងរដោះជនរងគ្រោះបានមកវិញ ក្រោយពីធ្វើការសាកសួរនាំ ចប់និងកសាងសំណុំរឿងបញ្ជូលទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕