ចុចទូរស័ព្ទបណ្ដើរ បើករថយន្ដបណ្ដើរ រ៉េចង្កូតឡេីងឃឿន ជ្រុលបុកបង្គោលភ្លេីងបាក់មួយដេីម​ ក្រឡាប់ផ្ងាជេីងទ្រមេឃ​
-

ភ្នំពេញ៖​ មនុស្សប្រុសស្រី៣នាក់ជិះរថយន្ដបណ្ដើរលេងបណ្ដើរបើករ៉េចង្កូតឡេីងឃឿនជ្រុលបុកបង្គោលភ្លេីងបាក់មួយដេីម​ ក្រឡាប់ផ្ងាជេីងទ្រមេឃ​បង្កឲ្យមានការភ្ញាក់ផ្អេីល​ កាលវលាម៉ោង៩.១០នាទីព្រឹកថ្ងៃទី២៥​ ខែមិថុនា​ ឆ្នាំ២០១៩​ នៅតាមបណ្ដោយផ្លូ​វP6 កែងនិងផ្លូវR8​ ស្ថិតក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ។

យោងតាមប្រភពបានឲ្យដឹងថា​ មុនពេលកេីតហេតុ​ គេឃេីញរថយន្តម៉ាកRev​4​ ពណ៌សរពាក់ស្លាកលេខភ្នំពេញ2AH-3059​ បេីកបរដោយយុវជនម្នាក់ក្នុងចំណោមគ្នា៣នាក់ស្រីម្នាក់​ បានបេីកបរក្នុងល្បឿនលឿន​ តាមបណ្ដោយផ្លូវP6ឆ្ពោះទៅផ្លូវR8​ ដោយបេីកបណ្ដេីមលេងទូរសព្ទបណ្ដេីរពេលមកដល់ចំណុចកេីតក៏រេចង្កូតទៅឡើងលើឃឿនផ្លូវនិងជ្រុលទៅបុកនិងបង្គោលភ្លើងយ៉ាងពេញទំហឹងបណ្ដាលឲ្យបាក់អស់មួយដើមនិងរថយន្តក្រឡាប់ផ្ងាជេីងទ្រមេឃ​ តែសំណាងណាស់ដែលមិនមានគ្រោះថ្នាក់ដល់នាក់បេីកបរនិងនាក់រួមដំណេីឡេីយ​ ។

ក្រោយពេលកេីតហេតុសមត្ថកិច្ចប៉ុស្តិ៍ស្រះចកនិងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌបានមកដល់​ បានឲ្យភាគីខាងរថយន្តបង្កដោះស្រាយសំណងដែលខូចខាតបង្គោលភ្លេីងមួយដេីម(ដែលជារបស់ក្រុមហ៊ុន)​ដេីម្បីបញ្ចប់នៅកន្លែងកេីតហេតុ តែមិនត្រូវគ្នា​ ទេីបប្រគល់អោយសមត្ថកិច្ចជំនាញចរាចរណ៍ជេីងគោករាជធានីភ្នំពេញធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុករងចាំការដោះស្រាយគ្នា​តាមផ្លូវច្បាប់​៕