កម្សត់ណាស់... កែវ សុបញ្ញា ច្រៀងរំលែកទុក្ខដល់អ្នកស្លាប់​បាត់បង់ជីវិត​ នៅក្នុងគំនរអគារ យ៉ាងលន្លង់លន្លោច ...(មានវិដេអូ)
ស៊ីហៀង
-

ភ្នំពេញ៖ ការស្លាប់របស់កម្មករ កម្មការិនី ជាច្រើននាក់ នៅក្នុងការបាក់រលំអគារ នៅក្នុងក្រុងព្រះសីហនុ បានធ្វើឲ្យមហាជនក្តុកក្តួល និងសោកសង្រែងជាខ្លាំ​ង ទឹកភ្នែកក្រុមគ្រួសារនៃសពនៅពេលនេះ ពិតជាទុក្ខដ៏ធំធេងសម្រាប់ បងប្អូនខ្មែរដូចគ្នា។


សោធនាដកម្មដ៏ធំមួយបានធ្វើឲ្យកូនខ្មែរទូទាំងប្រទេស​ ចង់ចាំមិនភ្លេច ពួកយើងជាខ្មែរដែលស្រលាញ់បងប្អូនខ្មែរ មានតែការចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំ ចំពោះការបាត់បង់មនុស្សជាទីស្រលាញ់ នេះគឺជាការឈឺចាប់របស់បងប្អូនខ្មែរទាំងអស់។


ដោយសារតែទុក្ខសោកក្រៀមក្រំ ដែលមិនអាចភ្លេចបានមួយ ក៏ត្រូវតារាចម្រៀងដ៏មានប្រជាប្រិយភាព កញ្ញា កែវ សុបញ្ញា បានលើកយកមកបកស្រាយពីទុក្ខសោករបស់ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងគំនរអគារ និងដើម្បីជាការចូលរួមរំលែកទុក្ខដល់ក្រៀមក្រំដល់គ្រួសារនៃសព យ៉ាងកំសត់ ក្រោមចំណងជើងថា "ខ្ញុំចូលរួមរំលែកទុក្ខផង "។


ភាពកំសត់ទាំងអស់នេះ បានបង្ហាញពីក្តីឈឺចាប់ និងសោកស្តាយជាខ្លាំង ក្រោយពីបាត់បង់មនុស្សជាច្រើន ក្នុងពេលតែមួយ។ ក្នុងបទចម្រៀងមួយបទនេះ ហាក់បីដូចជាបានឃើញពីទិដ្ឋភាពផ្ទាល់ ការឈឺចាប់ សម្រែកនៃគ្រួសារ ដែលស្រែកហៅកូន ហៅបង ដែលជាប់នៅក្នុងគំនរអគារ ដោយក្តីព្រួយបារម្ភ ដោយភាពតក់ស្លត់ ភាពសោកស្តាយ វាពិតជាទិដ្ឋភាពមួយដ៏សែនឈឺចាប់។


ក្រោយពីបានស្តាប់បទចម្រៀងមួយនេះហើយ មានអ្នកលេងបណ្តាញសង្គមជាច្រើនបានធ្វើការចែករំលែក ភ្ជាប់ជាមួយនឹងសារចូលរួមរំលែកទុក្ខរបស់បងប្អូនទៅកាន់ក្រុមគ្រួសារនៃសាច់ញាតិជនរងគ្រោះផងដែរ៕


មានវិដេអូ៖


ប្រភព៖ ចម្រៀងគ្រួសារខ្មែរ