កំចង់ខ្លាំង ! បញ្ចូន កូនអ្នកធំ ទៅកាន់តុលាកា បន្ទាប់ពីដេញវៃ គេ និងយកដំថ្មគប់គេពេញផ្លូវ....(មានវីដេអូ)
ស៊ីហៀង
-

(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌមានជ័យ បានបញ្ជូនបុរសម្នាក់ឈ្មោះ ចាន់ ដារី ដែលបានដេញវាយ គប់ដុំថ្ម និងស្បែកជើងលើអ្នកកាសែត កំពុងចុះយកព័ត៌មានបណ្ដាលឲ្យផ្អើលពេញផ្លូវ ច្រមុះជ្រូកក្បាលថ្នល់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានប្រាប់ឲ្យដឹង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះថា ជនសង្ស័យខាងលើ មានផ្ទុកសារធាតុញៀន និងជាតិស្រវឹងក្នុងខ្លួន ក្រោយពេលដែលត្រូវ កម្លាំងនគរបាលឃាត់ខ្លួនបាន កាលពី២៣ ខែមិថុនា ឆ្នាំ២០១៩ ដែលជាថ្ងៃកើតហេតុ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ឈ្មោះ ចាន់ ដារី បានបើកឡានបញ្ច្រាសទិសនៅចំណុចក្បាលថ្នល់ ពេលនោះនគរបាលចរាចរចាប់ផាក។ ក្រោយចាប់ផាក ជននេះបានឈ្លោះ និងប្រើកាយវិការ មិនសមរម្យដាក់សមត្ថកិច្ច គាប់ជួនមានអ្នកកាសែតនៅទីនោះក៏បានឡាយ ស្រាប់តែរូបគេទាញដុំថ្ម និងស្បែកជើងគប់។

ក្រោយបង្កហិង្សាយ៉ាងខ្លាំងបែបនេះ ក៏ត្រូវបាននគរបាលខណ្ឌមានជ័យ ចាប់វាយខ្នោះទៅក្រោយតែម្តង។ ក្រោយការពិនិត្យ ឈ្មោះ ចាន់ ដារី មានជាតិអាល់កុលរហូតដល់០,៩១ មីល្លីក្រាម ក្នុងមួយលីត្រខ្យល់ និងប្រើថ្នាំញៀនទៀតផង។

ប៉ុន្ដែបើតាមម្តាយ និងប្រពន្ធវិញ បាននិយាយថា ជននេះមានសតិមិនសូវគ្រប់ ហើយធ្លាប់បញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀន៦ដងមកហើយ។តាមការលួចបង្ហើបរបស់សមត្ថកិច្ច ម្តាយរបស់ជនញៀនថ្នាំម្នាក់ក៏ជាមន្រ្តីជាន់ខ្ពស់ម្នាក់ផងដែរ៕