កុំដាច់ចិត្តអូសរំលងអី...ឃើញកូនមានសភាពខ្វិនខ្វង់ដៃជើង ម្តាយចិត្តអប្រិយ៍ បោះបង់កូនចោល ឲ្យនៅជាមួយបងស្រី ដែលមានសតិមិនគ្រប់គ្រាន់ ឲ្យមើលថែរក្សា...(មានវិដេអូ)
ស៊ីហៀង
-

ជារឿងមួយដែលគួរឲ្យខ្លោចចិត្តខ្លាំងណាស់ មិនគួរណាម្តាយចិត្តអប្រិយ៍ ទុកស្រីពីរនាក់​​ ឲ្យរស់នៅជាមួយ បងស្រីម្នាក់ដែលមានសតិមិនគ្រប់គ្រាន់ ឲ្យមើលថែ ប្អូនដែលមានសភាពខ្វិនខ្វង់ មិនដឹងថាគាត់អាចមើលថែបានដល់ពេលណាទេ ហើយគាត់អ្វីបន្តិចផងនោះ ហើយប្អូនប្រុសក៏នៅក្មេងកំពុងតែរៀន ក៏មិនទាន់ការងារធ្វើឡើយ។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "ស៊ិន សាវន" បានរៀបរាប់ថា "ម្តាយទៅចោលបាត់(បងស្រីសតិមិនគ្រប់មើលថែ)បន្សល់ទុកនូវកូន២នាក់ដែលខ្វិនខ្វង់ រស់ជាមួយបងស្រីសតិមិនគ្រប់នៅមើលថែជំនួសម្តាយ ពិតជាគួឱ្យណិតណាស់តើគាត់អាចមើលថែប្អូនបានដល់ពេលណាបើគាត់សតិមិនគ្រប់អញ្ចឹងនោះ ឯប្អូនប្រុសម្នាក់ទៀតកំពុងនៅរៀនមិនទាន់មាននូវការងារនៅឡើយ ដូចនេះមានតែបងប្អូនសប្បុរសជនសូមមេត្តាជួយដល់គ្រួសារគាត់ផង! រស់នៅភូមិព្រះខែ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ស៊ិន សាវន 093392009 ដោយសេចក្តីគោរព!"។


យ៉ាងណាមិញ សង្ឃឹមថាបងប្អូននឹងជួយដល់ប្អូនស្រី និងប្អូនដែលកំពុងតែជួបនូវការលំបាកផងចុះ៕


មានវិដេអូ៖



ប្រភព៖​​ស៊ិន សាវន