ជួយស៊ែរ ឲ្យដឹងដល់សម្តេចផង ! ពួកគាត់ទាំងអស់ខំប្រឹង ទាំងទាំងយប់ ទាំងថ្ងៃ សូមជួយផ្តល់រង្វាន់លើកទឹកចិត្តពួកគាត់ខ្លះផងទៅ...(មានវីដេអូ)
ស៊ីហៀង
-

ក្រុងព្រះសីហនុ-ប្រតិបត្តិការរុករកជនរងគ្រោះនិងកាយគំនរបាក់បែកពីអាគារបាក់រលំនៅក្រុងព្រះសីហនុបានបិទបញ្ចប់ហើយនៅយប់ថ្ងៃទី24.06.2019 ក្រោយបុគ្គលិកសង្គ្រោះប្រើពេលវេលាអស់រយៈពេល3ថ្ងៃ ចាប់ពីថ្ងៃ22.06.2019មក។

មន្ត្រីផ្លូវការរដ្ឋបាលខេត្តព្រះសីហនុបានប្រាប់អោយដឹងថា សរុបជនរងគ្រោះក្នុងអាគារបាក់រលំនេះមានចំនួន54នាក់ ក្នុងនោះជនរងគ្រោះដែលស្លាប់មានចំនួន28នាក់ និងអ្នករងរបួសមានចំនួន26នាក់ ហើយជនរងគ្រោះទាំងអស់ជាកម្មករសំណង់ជនជាតិខ្មែរ។ ចំពោះការខូចខាតទ្រព្យសម្បត្តិផ្សេងៗទាំងក្នុងអាគាររលំបាក់និងលំនៅដ្ឋានពលរដ្ឋក្បែរខាងផ្សេងទៀត អជ្ញាធរនៅមិនទាន់សរុបបានពីចំនួននៃការខូចខាតនៅឡើយ។

សូមបញ្ជាក់ថា អាគារដែលបាក់រលំនេះជាកម្មសិទ្ធិរបស់ជនជាតិចិននិងជាសំណង់កំពុងសាងសង់ថ្មីកម្ពស់7ជាន់មានទទឹង15m និងបណ្តោយ30m ស្ថិតនៅក្នុងសង្កាត់លេខ4ក្រុងព្រះសីហនុ បានបាក់រលំទាំងស្រុងកាលពីម៉ោងជិត5ព្រឹកថ្ងៃ22.06.2019 ដែលតាមមន្ត្រីអះអាងថាកើតឡើងដោយសារបញ្ហាបច្ចេកទេសសំណង់គ្មានគុណភាព ។

 ក្រោយការបាក់រលំ ដោយមានការយកចិត្តទុកដាក់ខ្ពស់និងអញ្ជើញចូលរួមផ្ទាល់ដល់កន្លែងកើតហេតុពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ក្រុមបុគ្គលិកសង្គ្រោះអាជីព កងកម្លាំងមានសមត្ថកិច្ចចម្រុះព្រមទាំងក្រុមអ្នកស្មគ្រ័ចិត្តកម្ពុជាច្រើនរាប់រយនាក់ និងចូលរួមពីអ្នកជំនាញជនជាតិចិនផងនោះបានធ្វើយុទ្ធនាការកាយគំនរបែកបាក់ទាំងយប់ទាំងថ្ងៃ24ម៉ោងលើ24ម៉ោងដើម្បីសង្គ្រោះអ្នកនៅរស់និងកាយយកសាកសពដែលកប់ជាប់ក្នុងគំនរបេតុងបែកបាក់រហូតរួចរាល់ជាស្ថាពរ និងកំពុងបន្តបោសសំអាតជាចុងក្រោយនៅថ្ងៃទី25.06.2019នេះ។

មន្ត្រីអោយដឹងបន្ថែមថា ក្រៅពីអ្នកពាក់ពន្ធ័ទទួលខុសត្រូវ4នាក់ដែលអជ្ញាធរបានឃាត់ខ្លួនដំបូងៗនោះ រហូតមកត្រឹមល្ងាចថ្ងៃទី24.06.2019 មិនទាន់មានការឃាត់ខ្លួនជនណាម្នាក់ទៀតឡើយ ដែលតាមអជ្ញាធរអះអាងថា កំពុងដំណើរការស្រាវជ្រាវបន្ត៕