សោកស្តាយផង...ភោជនីយដ្ឋានរបស់បុរសជនជាតិជប៉ុន ត្រូវបានអគារដួលរលំបាក់សង្កត់ពីលើ សំណាងហើយដែលមនុស្សរួចផុតជីវិតបាន...
ស៊ីហៀង
-

មានមហាជនជាច្រើន ប្រាកដជាបានជ្រាបហើយពីដំណឹង រលំបាក់អគារ៧ជាន់ នៅខេត្តព្រះសីហនុ ដែលបណ្តាលឲ្យមនុស្សចំនួន២៨នាក់បានស្លាប់ចោលគ្រួសារ និង២៦នាក់ទៀតបានរងរបួសនៅក្នុងករណីដ៏រន្ធត់មួយនេះ ។


ទន្ទឹមនឹងការបាក់រលំអគារនោះ ក៏មានភោជនីយដ្ឋាន មួយកន្លែង ដែលត្រូវបានគេស្គាល់ថាជារបស់លោក Tomotaka Arai ដែលមានភរិយា ក៏ត្រូវការខូចខាតទាំងស្រុង ជាហេតុធ្វើឲ្យមហាជនមានព្រួយបារម្ភជាខ្លាំង។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា​ "Chum Phearum" បានបង្ហោះសារថា "បុរសជនជាតិជប៉ុនឈ្មោះ Tomotaka Arai ដែលមានភរិយា និងកូនប្រុសម្នាក់ ជាម្ចាស់ភោជនីយដ្ឋាន Kukai និងបងប្រុសឈ្មោះ ក្រូច សុធា រួមនិងភរិយា និងមានកូនម្នាក់ដែរ ជាបុគ្គលិកហាង បានរួចផុតជីវិតបន្ទាប់ពីអាគារដែលមានរបងជាប់គ្នាបានបាក់រលំសង្កត់មកលើភោជនីយដ្ឋានរបស់ពួកគាត់ ។


ខាងក្រោមនេះគឺរូបជនជាតិជប៉ុនឈរនៅពីមុខភោជនីយដ្ឋានរបស់គាត់ ក្រោយបាក់រលំ និងរូបភាពមុនរលំ!"


យ៉ាងណាមិញ ក៏មានបងប្អូនខ្មែរជាច្រើនសម្តែងការសោកស្តាយ និងជាខ្លាំង ហើយក៏សប្បាយចិត្តដែលពួកគាត់មិនកើតអីនោះ៕


ប្រភព៖ Chum Phearum