រំភើបណាស់...ក្មួយៗសិស្សវិទ្យាល័យ ក្រុងព្រះសីហនុ បាននាំយកថវិការមួយចំនួនមកឧបត្ថម្ភជូនកម្មករសំណង់ដែល...
ស៊ីហៀង
-

មហាជនជាច្រើនមានការតក់ស្លត់ សោកស្តាយ និងមានទុក្ខជាទម្ងន់ ដែលបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើននាក់ បានបាត់បង់ជីវិត​ នៅក្នុងហេតុការណ៍បាក់ស្រុតអគារ៧ជាន់នៅខេត្តព្រះសីហនុ។ ហេតុការណ៍ដ៏រន្ធត់នេះ បានធ្វើឲ្យបងប្អូនចូលរួមរំលែកទុក្ខ ចំពោះគ្រួសារនៃសពដែលបានបាត់បង់មនុស្សជាទីស្រលាញ់ ទៅគ្មានថ្ងៃវិលត្រឡប់មកវិញជារៀងរហូត។


ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោក Huy Bunleng ក៏បានរៀបរាប់យ៉ាងដូច្នេះថា​"អរគុណក្មួយៗ សិស្សវិទ្យាលយ័ក្រុងព្រះសីហនុ ដែលរួមគ្នាប្រមូលបានថវិកាមួយចំនួនមកឧបត្ថម្ភជូនកម្មករសំណង់ចំនួន26នាក់ ដែលរងបួសក្នុងហេតុការណ៏បាក់រលំអាគារមួយកន្លែងនៅក្រុងព្រះសីហនុ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្ត ដោយជូនបានម្នាក់ៗចំនួន5មុឺនរៀល។ នេះបានបង្ហាញពីសីលធម៍របស់យុវជនយើង ទៅតាមគន្លងផ្លូវដ៏ល្អក្នុងការងារសង្គមជាតិ????????(25.06.2019)"។


ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន​ ក៏បានបង្ហាញពីទុក្ខសោក យ៉ាងក្រៀមក្រំ ចំពោះគ្រួសារនៃសព​ ដែលបានបាត់បង់សមាជិកគ្រួសារ ៕


ប្រភព៖ Huy Bunleng