ជួយស៊ែរលើកទឹកពួកគាត់ម្នាក់មួយមកបងប្អូន...ក្រុម៧១១​ កងពលតូចថ្មើជើង៧០​ ប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ដើម្បីជួយជនរងគ្រោះ នៅក្នុងករណីបាក់ស្រុកអគារ ៧ជាន់ នៅខេត្តព្រះសីហនុ...
ស៊ីហៀង
-

ហេតុការណ៍បាក់ស្រុតអគារកំពស់៧ជាន់ បានធ្វើឲ្យមនុស្សជាច្រើនអ្នកស្លាប់​ និងរងរបួស បានបន្សល់ទុក្ខសោកយ៉ាងខ្លាំងចំពោះប្រជាជនកម្ពុជា ជាពិសេសគឺសាច់ញាតិផ្ទាល់ ដែលពួកគាត់បាត់បង់មនុស្សជាទីស្រលាញ់​គ្មានទៅគ្មានថ្ងៃវិលវិញ។ នៅក្នុងប្រតិបត្តិការនៃការរុករកជនរងគ្រោះ ក្រុមជួយសង្គ្រោះបានប្រឹងប្រែងទាំងយប់ ទាំងថ្ងៃ ដើម្បីរកជនរងគ្រោះ ដែលបានបាត់បង់ខ្លួន នៅក្នុងគំនរអគារ ហើយរកឃើញជនរងគ្រោះអ្នកស្លាប់ ចំនួន២៨នាក់ និងរងរបួស២៦នាក់ ។


ទឹកចិត្តរបស់ក្រុមជួយសង្គ្រោះមនុស្សនៅក្នុងគំនរអគារ បានធ្វើឲ្យមហាជនមានការកោតសរសើរ និងគាំទ្រពេញទំហឹង ចំពោះទឹកចិត្តដ៏ល្អមួយនេះ ដែលបានខំប្រឹងប្រែងទាំងយប់ ទាំងថ្ងៃ ដើម្បីរកជនរងគ្រោះដែលជាប់នៅក្នុងអគារ ។ នៅក្នុងសកម្មភាពជួយសង្គ្រោះមនុស្សជាប់នៅក្នុងអគារនោះ ធ្វើឲ្យមហាជនអាណិតក្រោយពីបានឃើញពួកគាត់កំពុងតែអង្គុយញុាំអាហារ មានមីកំប៉ុង បាយកញ្ចប់ ជាដើម។ 


ជាក់់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sorn Sopheak-ស៊ន សុភក្រ្ត បានរៀបរាប់ថា "ក្រុម៧១១​ កងពលតូចថ្មើជើង៧០​ ! សុំការសរសើរមួយម៉ាត់ម្នាក់មក!"។


គួរបញ្ជាក់ផងដែរថា ករណីបាក់ស្រុតអគារនេះបានកើតឡើងកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ដល់ថ្ងៃទី២៤ ខែមិថុនា បានរកឃើញជនរងគ្រោះដែលស្លាប់ចំនួន២៨នាក់ និងនាក់រងរបួសចំនួន២៦នាក់ ។


ក្រោយការបាក់រលំ ដោយមានការយកចិត្តទុកដាក់ខ្ពស់និងអញ្ជើញចូលរួមផ្ទាល់ដល់កន្លែងកើតហេតុពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ក្រុមបុគ្គលិកសង្គ្រោះអាជីព កងកម្លាំងមានសមត្ថកិច្ចចម្រុះព្រមទាំងក្រុមអ្នកស្មគ្រ័ចិត្តកម្ពុជាច្រើនរាប់រយនាក់ និងចូលរួមពីអ្នកជំនាញជនជាតិចិនផងនោះបានធ្វើយុទ្ធនាការកាយគំនរបែកបាក់ទាំងយប់ទាំងថ្ងៃ24ម៉ោងលើ24ម៉ោងដើម្បីសង្គ្រោះអ្នកនៅរស់និងកាយយកសាកសពដែលកប់ជាប់ក្នុងគំនរបេតុងបែកបាក់រហូតរួចរាល់ជាស្ថាពរ និងកំពុងបន្តបោសសំអាតជាចុងក្រោយនៅថ្ងៃទី25.06.2019នេះ៕


ប្រភព៖ Sorn Sopheak-ស៊ន សុភក្រ្ត