ឯកឧត្ដម​ ពេជ្រ​ ស្រស់៖ តើរដ្ឋាភិបាល​ អាចបញ្ចេញនូវថវិការដ្ឋ​ ឧបត្ថម្ភ​អ្នក​សង្រ្គោះ​ ក្នុងហេតុការណ៍បាក់អគារ​៧ជាន់ ក្នុងមួយនាក់៥០០បាន​ឬទេ?​ បើគិតថាខាតថវិការដ្ឋ​ ខ្ញុំសូមបរិច្ចាគ​ ប្រាក់ខែរបស់ខ្ញុំទាំងអស់​ នៅក្នុងរយៈពេល​...!
-

ហេតុការណ៍ស្រុតបាក់ អាគារកំពស់៧ជាន់ ដែលស្ថិតនៅខេត្តព្រះសីហនុ សម្លាប់មនុស្សចំនួន២៨នាក់ និងរបួសចំនួន២៦នាក់ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនែព្រះរាជាណាចក្រកម្ពុជា បានលុយឧបថម្ភទឹកប្រាក់ ដល់អ្នកស្លាប់ទទួលបានចំនួន 67,800ដុល្លារ និងអ្នករងរបួសចំនួន២៤នាក់ ម្នាក់ទទួលបានចំនួន១ម៉ឺនដុល្លារ ដែលទាំងនេះជាប្រាក់ថម្ភរបស់សប្បុរសជន ដែលជាការអំពាវនាវរបស់សម្តេច។

ដោយឡែក ប្រធាន​គណបក្ស​យុវជន​កម្ពុជា ឯកឧត្ដម​ ពេជ្រ​ ស្រស់​ ក៍បានស្នើរអោយរាជរដ្ឋាភិបាល បញ្ចេញលុយឧបថម្ភដល់អ្នកសង្គ្រោះក្នុងហេតុការណ៍នេះ ដោយលោកបានលើកឡើងថា៖ “តើរដ្ឋាភិបាល​ អាចបញ្ចេញនូវថវិការដ្ឋ​ ឧបត្ថម្ភ​អ្នក​សង្រ្គោះ​ ក្នុងហេតុការណ៍បាក់អគារ​៧ជាន់ ក្នុងមួយនាក់500$បាន​ឬទេ?​ បើគ្មានពួកគាត់​ ក៏គ្មានសព​ និងអ្នករស់២៦នាក់នោះដែរ​ ហើយបើគិតថាខាតថវិការដ្ឋ​ គឺខ្ញុំសូមបរិច្ចាគ​ ប្រាក់ខែរបស់ខ្ញុំទាំងអស់​ នៅក្នុងរយៈពេល​៤ឆ្នាំទៅមុខទៀត​ គឺខ្ញុំឈប់យកប្រាក់ខែពីរដ្ឋទៀតហើយ​ គឺដើម្បីជួយឧបត្ថម្ភអ្នកសង្រ្គោះក្នុងហេតុការណ៍” ៕