រំជួលចិត្ត...ប្រពន្ធនាយ តាក់ ស៊ី កោរសក់ជូនប្តី សូមឲ្យបងបានសម្រេច តាមបំណងប្រាថ្នា...
-

ភ្នំពេញ៖  តារាកំប្លែងដ៏មានប្រជាប្រិយភាព នាយ តាក់ស៊ី បានសម្រេចចិត្តចាកចោលប្រពន្ធកូនទៅបួស ជាព្រះសង្ឃតាមបំណងហើយ ។ ពិតជារឿងមួយដ៏រំជួលចិត្តខ្លាំងមែនទែន ក្រោយពីបានឃើញរូបភាពអ្នកនាង ភីម កោរសក់ជូនប្តីសំលាញ់ ដោយទឹកមុខស្រពោន តែនេះជាក្តីប្រាថ្នារបស់អូន បានត្រឹមតែជូនបងទៅកន្លែងដែលបានប្រាថ្នាតែប៉ុណ្ណោះ។ 


បើយោងតាមគណនីហ្វេសប៊ុករបស់លោកតា  វ៉ិចទ័រ បានបង្ហោះសារកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ ថា បងស្តាយព្រោះប្អូនឃ្លាតឆ្ងាយពីក្រុមកំប្លែងCBS។ តែបង​សូមជូនពរប្អូនបានសំរេចបំនងក្នុងផ្លូវព្រះពុទ្ធសាសនា។​ជាចុងក្រោយបងសូមជូនពរប្អូនមានសុខភាពល្អ​។ ដោយក្តីស្រលាញ់ពីបងនិងបងប្អូនរួមក្រុម!"។


នៅក្នុងនោះក៏មានបងប្អូនជាច្រើនបានចូលរួមជូនពរ លោក​ ឲ្យជួបតែសំណាងល្អ និងសម្រេចដូចបំណងដែលបានប៉ងប្រាថ្នា និងសូមឲ្យសុខភាពរបស់លោកបានប្រសើរឡើងដូចដើមវិញ។


ប្រភព៖ តា វ៉ិចទ័រ