សូមអបអរផង...លោក ផែង វណ្ណៈ ត្រូវបានសម្ដេចក្រឡាហោម ស ខេង តែងតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជានៅខេត្ត...
យោងតាមសេចក្តីសម្រេចចុះថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៩ លោក ផែង វណ្ណៈ ត្រូវបានសម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង តែងតាំងជា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំព្រៃឃ្នេស ស្រុក មេសាង ខេត្ត ព្រៃវែង ដដែល ។

សូមគោរពថ្លែងអំណរគុណចពោះសម្ដេចក្រឡាហោម ស ខេង ដែលនៅតែផ្ដល់សេចក្ដីទុកចិត្តតែងតាំងខ្ញុំបាទអោយមកបន្តបំរេីប្រជាពលរដ្ឋនៅមូលដ្ឋានឃុំព្រៃឃ្នេស ។

សូមគោរពជូនពរ សម្ដេចក្រឡាហោម ស ខេង មានសុខភាពល្អ បរិបូរណ៍ អាយុយឺនយូរ ដេីម្បីបន្តរួមចំណែកដឹកនាំនាវាកម្ពុជារក្សាបានសុខសន្តិភាព និង ការអភិវឌ្ឍន៍ ។

គួររំលឹកផងដែរថា លោក ផែង វណ្ណៈ ត្រូវបានដោះលែង កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩៕




ប្រភព៖ Vannak Pheng
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។