នៅចាំប្អូនស្រីម្នាក់នេះបានទេ? ប្រិយមិត្តមួយចំនួនប្រាកដជានៅចាំច្បាស់កាលពីដើមឆ្នាំ២០១៨មានករណីរឿងរ៉ាវយុវជនមួយរូបបន្លំខ្លួនជាកូនកំលោះលបឡើងទៅរួមរ័កជាមួយកូនក្រមុំ ឯកូនក្រមុំនឹកស្មានថា ជាអនាគតប្តី ក៏បណ្តោយខ្លួនឱ្យប្រុសកំហូចរួមរ័កដល់ទៅ៣ដង ក្នុង១យប់នោះ។ ជាហេតុធ្វើឲ្យកូនកម្លោះ និងក្រុមគ្រួសារមិនទទួលយកកូនក្រមុំ ទាមទារបណ្ណាការពីម្តាយខាងស្រី ចំនួន១,៤០០ដុល្លារមកវិញ ។

ក្រោយពីស្ងាត់មួយរយៈពេលមក ស្រាប់តែមុននេះបន្តិចលោក តាន់ គឹមសួរ បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួនថា "ទីបំផុត
ខ្ញុំក៏ដូចជាពុកម៉ែបងប្អូនទូទាំងប្រទេសដែរ ចេះតែឆ្ងល់ថាហេតុអ្វីរឿងក្តីមួយនេះត្រូវបានអូសបន្លាយយូរយ៉ាងនេះ តាមពិតដីកាបង្គាប់ឲ្យចាប់ខ្លួនបានចេញតាំងពី៨ខែមុន។ មិនដឹងថាសមត្ថកិច្ចពាក់ព័ន្ធមិនធ្វើការឬរកជនជាប់ចោទមិនឃើញឬមានអ្វីជាអាថ៌កំបាំងនៅពីក្រោយបានជាជនជាប់ចោទតែងតែបង្ហាញខ្លួននៅក្នុងកម្មវិធីផ្សេងៗដោយមិនមានការខ្លាចរអាបែបនេះ???? ដូចនេះហើយមានតែពឹងពាក់ឲ្យមហាជនជួយស្វែងរកជនជាប់ចោទនេះដើម្បីរាយការណ៍ទៅចៅក្រមស៊ើបសួរហើយ??? សូមស្ថាប័នពាក់ព័ន្ធនានាជួយផង??? ជាចុងក្រោយសូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះលោក យឹម វិស្សុត ដែលជាមេធាវីស្ម័គ្រចិត្តរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលបានខ្នះខ្នែងយកចិត្តទុកដាក់ក្នុងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ???"។








ប្រភព៖ Tan Kimsour