ភ្នំពេញ ៖ នៅកាលពីពេលថ្មីៗនេះបានកើតមានរឿងភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយសារតែ ក្មេងស្រីម្នាក់ត្រូវបានឪពុកម្តាយទុកកូនអោយនៅលក់តែអែងរាល់ថ្ងៃ នៅនៅមុខសាលាសុីសុវត្ថិ តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងខណ្ឌដូនពេញ ដើម្បីបានលុយសម្រាលជីវភាពគ្រួសារប្រចាំថ្ងៃ យ៉ាងណាមិញនៅកាលពីយប់មិញនេះ ក្មេងស្រីម្នាក់នេះត្រូវបានចោរមួយក្រុមបានឆក់យកទូរស័ព្ទដៃរបស់គាត់ យកទៅបាត់ស្រមោល ។

ភ្លាមៗបានធ្វើឲ្យក្មេងស្រីកំសត់ម្នាក់នេះ ស្រែកយំផង ហើយគ្នាខំស្រែកឆោឡោដើម្បីឲ្យអ្នកនៅជិតនោះជួយចាប់ចោរតែជាអកុសលគ្មានអ្នកណា អាចជួយគាត់បានឡើយ ពិតជាគួរឲ្យអាណិតខ្លាំង គ្នានៅក្មេងតែមានការតសូ៊រព្យាយាម ជួយលក់ដូរម៉ែ លក់នំបន្តិចបន្តួច ដើម្បីដោះស្រាយជីវភាពរស់នៅ ហេតុអី្វ បានជាចោរដាច់ចិត្ត ឆក់ទូរសព្ទរបស់ម្តាយគ្នាយកទៅបាត់ទៀត។

ដោយឡែកដោយក្តីអាណិតអាសូរខ្លាំងទៅដល់ក្មេងស្រីតូចម្នាក់នេះ មានបងប្រុសចិត្តបុណ្យម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះថា VJ Ping គាត់បានធ្វើការលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា " យប់នេះខ្ញុំនឹងទិញទូរស័ព្ទថ្មីជូនគាត់ ? "។

យ៉ាងណាមិញបន្ទាប់ពីបានឃើញទឹកចិត្តរបស់បងប្រុសរូបស្រស់ម្នាក់នេះរួចបានធ្វើឲ្យមហារជនជាច្រើនបានកើតមានក្តីរំភើប និងសប្យាយចិត្តខ្លាំងណាស់ ដែលបងប្រុសមានចិត្តទូលាយ បានជួយសម្រាលការលំបាកដល់ប្អូនស្រីម្នាក់នេះ សូមជូនពរឲ្យបងជួបតែសំណាងល្អ និងសុខភាព ទទួលទានមានបាន គ្រប់ពេលវេលា។ សូមទស្សនាវីដេអូខាងក្រោម៖




