សេចក្តីបដិសេធ របស់ក្រុមប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ! មិនមានករណីចាប់ខ្លួនលោក ខាន់ សុវណ្ណ ដូចក្នុងរូបភាពនេះទេ?
?? សេចក្តីបដិសេធ របស់ក្រុមប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
..................
មិនមានករណីចាប់ខ្លួនលោក ខាន់ សុវណ្ណ ដូចក្នុងរូបភាពនេះទេ នេះគឺជារូបភាពកាត់តសុទ្ធសាធ ដែលបុគ្គលនោះបានយករូបភាពដែលកងកម្លាំងចរារចណ៍ចាប់ខ្លួនបុរសម្នាក់ដែលបេីកបរក្នុងស្ថានភាពស្រវឹងកាលពីព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៩នៅខណ្ឌសែនសុខ។

សូមមេត្តាកុំព្យាយាមកាត់ត ឬយកព័ត៌មានមិនពិត មកចុះផ្សាយដេីម្បីអោយមានការយល់ច្រឡំ និងបំពុលបរិយាកាសសង្គម ជាពិសេសសូមបងប្អូនអ្នកលែងបណ្តាញសង្គមហ្វេសបុក ក៏ដូចជាអ្នកសារព័ត៌មានទាំងអស់ មេត្តាជួយចូលរួមគោរពវិជ្ជាជីវ: ដោយផុសតែអ្វីដែលជាការពិតបានហេីយ សូមអរគុណ!!!!!! ៕

ប្រភពៈ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។