ច្បាស់ការហើយ ជួយស៊ែរមួយ! ព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិលោក យន្ត មីន​ ជានាយឧត្តមសេនីយ៍ (ផ្កាយមាស៤) ​និងតែងតាំងជារដ្ឋលេខាធិក្រសួងការពារជាតិ
សីហា
-

ភ្នំពេញ៖ លោក យន្ត មីន ដែលជាអតិតអភិបាលខេត្ត ព្រះសីហនុ បានទទួលស្គាល់នូវរាល់កំហុសឆ្គងរបស់ខ្លួនដែល បានកើតឡើងកន្លងមក ដែលធ្វើឲ្យប្រជាជនព្រះសីហនុ មានការលំបាក់កន្លងមក លោកក៏បានធ្វើការសំទោសជាសារធារណៈ ហើយពេលនេះ លោក​ យន្ត​ មីន​ អភិបាលខេត្តព្រះសីហនុ​ ដែលត្រូវផ្ទេរភារកិច្ច ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហ មុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានចេញព្រះរាជក្រឹត្យមួយ ដំឡើងឋានន្តរស័ក្តិ លោក យន្ត មីន ជានាយឧត្តមសេនីយ៍ និងតែងតាំងជារដ្ឋលេខាធិការ ក្រសួងការពារជាតិ។

ការដំឡើងឋានន្តរស័ក្តិ និងតែងតាំង លោក យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុនេះ បានធ្វើឡើងបន្ទាប់ពីមានសំណើទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សូមបញ្ចាក់ផងដែរថា មូលហេតុដែលផ្តេរតំណែងលោក យន្ត មីន នេះគឺដោយសារតែកំហុស និងការធ្វេសប្រហែស របស់លោកដែលធ្វើឲ្យកើតមានហេតុការណ៍ រលំបាក់សំណង់អគារកម្ពស់៧ជាន់មួយ នៅខេត្តព្រះសីហនុ កាលពីវេលាទាបភ្លឺថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ ដែលបានបណ្តាលឱ្យមានអ្នកស្លាប់២៨នាក់ និងអ្នករបួស២៦នាក់។ ករណីនេះ ក្រុមសង្រ្គោះ និងរុករកសាកសពកប់នៅក្នុងកម្ទេចអគារ ដែលមានចម្រុះអង្គភាព បានបើកប្រតិបត្តិការរបស់ខ្លួន២ថ្ងៃកន្លះ ទើបរកឃើញជនរងគ្រោះទាំងអស់ ដែលកប់ក្នុងអគារ។