នាពេលបច្ចុប្បន្ន គេសង្កេតឃើញថា ជំងឺគ្រុនឈាមមានការកើនឡើងជាលំដាប់ ទាំងក្មេង ទាំងចាស់ បានកើតជំងឺគ្រុនឈាម ហើយក៏មានក្មេងខ្លះឈានដល់ស្លាប់បាត់បង់ជីវិតក៏មានដែរ។ ក្រោយពីឃើញបានបែបនេះ មានអាណាព្យាបាលជាច្រើន មានការព្រួយបារម្ភ ចំពោះកូនៗតូច និងខ្លួនឯងជាខ្លាំង ព្រោះថាជំងឺនេះអាចកើតមានចំពោះមនុស្សគ្រប់វ័យទាំងអស់។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sophalen Onlii បានបង្ហោះសារ អំពាវនាវដល់បងប្អូនឲ្យមានការប្រុងប្រយ័ត្ន ព្រោះថាគាត់បានជួបខ្លួនឯងផ្ទាល់ហើយ អ្វីដែលសំខាន់ គឺគាត់បានប្រាប់ ប្រសិនបើក្ដៅខ្លួនវិលមុខ ក្អួត រាក ហាមកោសខ្យល់ជាដាច់ខាត សូមទៅពិនិត្យឈាមអោយបានលឿន ព្រោះនេះគឺមុខសញ្ញាគ្រុនឈាម។

ដោយឡែកម្ចាស់គណនីហ្វេសប៊ុកខាងលើបានរៀបរាប់ថា "ជាសារចែករំលែកដល់បងប្អូន(2ជំងឺគ្រុណឈាម)ប្រសិនបើក្ដៅខ្លួនវិលមុខក្អួតរាកមិនបាត់ហាមកោសខ្យល់ជាដាច់ខាតសុំទៅពិនិត្យឈាមអោយបានលឿនចំពោះនាងខ្ញុំផ្ទាល់ខ្ញុំបានបែកគ្រាប់ឈាមក្នុងដំណាក់កាលទី1ឈាមឆាប់កក់ហើយឈាមពណ៍ខ្មៅដូចមនុស្សស្លាប់ដាក់សេរ៉ូមអត់ចង់ចូលជាចុងក្រោយសូមបងប្អូនទាំងអស់គ្នាគេងដាក់មុងអោយបានត្រឹមត្រូវផង"។


ប្រភព៖ Sophalen Onlii