មហាជនប្រាកដជាច្រើនប្រាកដជាបានស្គាល់ពីវត្តមានរបស់ប្អូនប្រុស តាំង គឹមឡេង បានលោកតែងតែជួយដល់ជនទីទាល់ក្រ និងក្មេងកំព្រា ជាពិសេសគឺលោកយាយ លោកតា ដែលកំពុងជួបនូវការលំបាក មិនថានៅទីក្រុងភ្នំពេញ ឬតាមបណ្តាខេត្តនានា។
ក្រោយពីបានឃើញវិដេឃ្លីប របស់លោកកម្សត់ម្នាក់ ដែលគាត់បានបង្ហើរសំនៀងយ៉ាងពិរោះ ហើយក៏ត្រូវបានថតបង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុក និងត្រូវបានមហាជនជាច្រើន អាណិត និងធ្វើការចែករំលែកតៗគ្នាដើម្បីឲ្យបានដល់ជនសប្បុរស ជួយដល់លោកយាយ ដែលមានវ័យចំណាស់ទៅហើយ ខំប្រឹងយកត្រកួនទៅលក់ ដើម្បីទទួលបានប្រាក់កំរៃយកទៅទិញម្ហូប និងអង្ករហូប។
ជាក់ស្តែងក្រោយពីបានឃើញពីភាពលំបាករបស់លោកយាយ ប្អូនប្រុសតាំង គឹមឡេង ក៏បានប្រកាសស្វែងរកលោកយាយ តាមរយៈបណ្តាញសង្គមរបស់ខ្លួន ដោយលោកបានបង្ហោះសារថា "មានបងៗណាដឹងលោកយាយនៅទីណាទេ..ខ្ញុំចង់ជួយលោកយាយ២០មុឺនរៀល អង្ករ១ប៉ាវនិងសម្ភារះមួយចំនួន"។


មានវិដេអូ៖
ប្រភព៖ តាំង គឹមឡេង