កុំដាច់ចិត្តអូសរំលងអីបងប្អូន...ឪពុកធ្លាក់ខ្លួនពិការ ផ្ងើរវាសនាលើរទេះ ដើររើសអេតចាយ យកប្រាក់ដោះស្រាយជីវភាពគ្រួសារ ...(មានវិដេអូ)
-

ជីវិតមនុស្សម្នាក់ដែលរស់នៅលើលោកនេះ សុទ្ធតែមានការលំបាក គ្រាន់តែការលំបាកមិនដូចគ្នាតែប៉ុណ្ណោះ ព្រោះថាយើងកើតមកក្នុងមជ្ឈដ្ឋានផ្សេងពីគ្នា។


ដោយមើលឃើញពីការលំបាករបស់បងប្រុសពិការម្នាក់ ដែលរស់នៅក្នុង ខេត្តកំពង់ស្ពឺ ទើបធ្វើឲ្យបងប្រុស ស៊ិន សាវន បានបង្ហោះវិដេអូពីជីវិតដ៏កំសត់របស់ លោក ថោ ចន្ថន អាយុ៤១ឆ្នាំ ដែលគាត់បានធ្លាក់ខ្លួនពិការ ហើយដើររើសសំបកកំប៉ុង តាមផ្លូវបន្តិចបន្តួច​ ដើម្បីចិញ្ចឹមជីវិត ដោយរទេះរុញរបស់គាត់។


លោក ស៊ិន សាវន បានបង្ហោះសារថា "ដើម្បីបន្តជីវិត ធ្លាក់ខ្លួនពិកាជើង(ធ្លាក់ពីលើដើមឈើ)ទោះដែកនៅក្នុងឈឺយ៉ាងណាក៏ដោយក៏ប្អូនប្រុសម្នាក់នេះនៅលើរទេះរុញធ្វើចលនាដោយខ្លួនឯងជាច្រើនគីឡូម៉ែត្រតាមផ្លូវជាតិលេខ៤ដើម្បីរើសអេតចាយដើម្បីយកប្រាក់ដោះស្រាយជីវភាពប្រចាំថ្ងៃក្នុង១គាត់រើសបានតែ២គីឡូក្រាមតែប៉ុណ្ណោះ១គកបានតម្លៃ៣៥០០រៀល(២×៣៥០០)=៧០០០រៀលក្នុង១ថ្ងៃ។

គាត់មានឈ្មោះ ថោ ចន្ថន អាយុ៤១ឆ្នាំ មានប្រពន្ធឈ្មោះ អូរ៉ាត់ អាយុ៤៤ឆ្នាំ ដើរបេះស្លឹកអំពិលលក់និងធ្វើនំចេកចៀនលក់ ឯកូនស្រីម្នាក់មានអាយុ១៤ឆ្នាំបានសម្រេចចិត្តឈប់រៀនហើយដោយសារកត្តាជីវភាពប្រចាំថ្ងៃ សព្វថ្ងៃរស់នៅភូមិ រលួស ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

សូមបងប្អូនចែករំលែកក្តីស្រឡាញ់ឱ្យគ្រួសារគាត់ផង ដោយសេចក្តីគោរព! ស៊ិន សាវន 093392009"។


មានវិដេអូៈ



ប្រភព៖​​ ស៊ិន សាវន