ភ្នំពេញ៖ លោក យន្ត មីន ដែលជាអតិតអភិបាលខេត្ត ព្រះសីហនុ បានទទួលស្គាល់នូវរាល់កំហុសឆ្គងរបស់ខ្លួនដែល បានកើតឡើងកន្លងមក ដែលធ្វើឲ្យប្រជាជនព្រះសីហនុ មានការលំបាក់កន្លងមក លោកក៏បានធ្វើការសំទោសជាសារធារណៈ ហើយពេលនេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ដែលត្រូវផ្ទេរភារកិច្ច ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហ មុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានចេញព្រះរាជក្រឹត្យមួយ ដំឡើងឋានន្តរស័ក្តិ លោក យន្ត មីន ជានាយឧត្តមសេនីយ៍ និងតែងតាំងជារដ្ឋលេខាធិការ ក្រសួងការពារជាតិ។

ដោយឡែកមហាជនទូទាំងប្រទេសកំពុងតែមានការងើយឆ្ងល់ និងផ្ទុះការរិះគន់យ៉ាងខ្លាំងថា ហេតុអ្វីសម្តេចដំឡើងឋានន្តរស័ក្តិ លោក យន្ត មីន ជានាយឧត្តមសេនីយ៍ និងតែងតាំងជារដ្ឋលេខាធិការ ក្រសួងការពារជាតិទៅវិញទាំងដែលោក យន្ត មីន កំពុងតែមានកំហុស ពាកព័ន្ធជាមួយនិងរឿងរ៉ាវបាក់អាគារសម្លាប់មនុស្សនៅព្រះសីហនុមិនទាន់ដោះស្រាយចប់ផង មិនមានទោសហើយ ថែមទាំងឡើងតំណែងធំជាងមុនទៀត។











