មិនមើលនឹងភ្នែក... អ្នកនាងឱក សុគន្ធកញ្ញា និងស្វាមី ឧបត្ថម្ភថវិកាដល់ លោក សែម សង្វាត ដើម្បីដោះស្រាយជីវភាព និងព្យាបាលជំងឺ...
ស៊ីហៀង
-

មហាជនប្រាកដជាបានជ្រាបហើយ ពីដំណឹងរបស់អតីតតារាចម្រៀង ដ៏ល្បីឈ្មោះកាលពីជាង១០ឆ្នាំមុន គឺលោក សែម សង្វាត ដែលរូបលោកបានសាងភាពល្បីល្បាញ និងទទួលបានការគាំទ្រជាខ្លាំង ពីសំណាក់មហាជន។ ស្រាប់តែមួយរយៈពេលមកនេះលោកក៏បានបាត់មុខពីសិល្បៈសូន្យឈឹង ដោយសារលោកមានជំនួញ​ ផ្ទាល់ខ្លួនទើបរូបលោកបានផ្អាកពីសិល្បៈមួយរយៈពេល ។ ក្រោយពីបាត់មុខមួយរយៈ ស្រាប់តែលឺដំណឹងថាលោកមានជំងឺរួមរឹតជាច្រើន ធ្វើឲ្យលោកមានសភាពស្គមស្គាំង ជាខ្លាំង ជាហេតុធ្វើឲ្យមហាជន អាណិតគ្រប់ៗគ្នា​ បូករួមនឹងជីវភាពកាន់តែដុនដាមថែមទៀតនោះ។


ដោយឡែកកាលពីពេលកន្លងមក អ្នកនាងស្រីអូន ក៏ធ្លាប់បានទៅសំភាសន៍ពីជីវិតនៃការរស់នៅ និងបញ្ហាសុខភាពរបស់លោកសែម សង្វាតផងដែរ ដោយរូបលោកបានប្រាប់ឲ្យដឹងថា រូបលោកមានជំងឺជាច្រើនដូចជា ច្រមុះ ក្រពះ ពោះវៀន រាំរ៉ៃ និងថ្លើមប្រភេទ B ក៏ដូចជា លំពែងធ្លាក់មួយចំហៀង លោកតែងប្រើថ្នាំពេទ្យជាប្រចាំ សព្វថ្ងៃនេះ លោក សែម សង្វាត ជាពោះម៉ាយទទួលភារកិច្ចចិញ្ចឹម កូនប្រុសទាំងអស់បីនាក់ ម្តាយចាស់ជរាម្នាក់ និងបងស្រីរបស់លោកម្នាក់ទៀត។​


ក្រៅពីលោកមានជំងឺរួមរឹតប្រាណជាច្រើនដូចនេះហើយនោះ លោក៏បានប្រាប់ឲ្យដឹងទៀតថា​ មានពេលខ្លះលោកគ្មានទាំងអង្ករដាំបាយហូប ពេលខ្លះទៀត​ គាត់ញុាំបានជាមួយនឹងពងទា ក៏មានដែរ។


សមាជិកក្រុមតារាមច្រៀង EV BAND ដែលរួមមានអ្នកនាង ឱក សុគន្ធកញ្ញា , ឃុំ ប៉ុណ្ណាដែត, អ្នកនាង យក់ ឋិតរដ្ឋា,បូរ វិចិត្រ ដែលធ្លាប់តែមានល្បីល្បាញរូបនេះ បានបង្ហើបពីជីវិតពិត ជាហេតុធ្វើឲ្យមហាជនទប់ទឹកភ្នែកស្ទើរតែមិនបាន ក្រោយពីបានដឹងតាមការរៀបរាប់របស់លោក ទៅកាន់តមហាជន តាមរយៈវិដេអូកន្លងមក។


ដោយមើលពីភាពលំបាករបស់លោកសែម សង្វាត ធ្វើឲ្យអ្នកនាង​ ឱក សុគន្ធកញ្ញា និងស្វាមី ទប់ចិត្តមិនបានត្រូវតែជួយដល់លោក។ នៅក្នុងនោះអ្នកនាង និងស្វាមី បានជូនថវិការចំនួន៣០០ដុល្លារ ដើម្បីជួយសំរាលដល់ទុកលំបាករបស់លោក និងទុកទិញថ្នាំព្យាបាលខ្លួនផងដែរ៕