មិនមែនលំៗទេ ! លោក គួច ចំរើន ឡើងកាន់ដំណែង បាន១ថ្ងៃ ចិននៅព្រះសីហនុ ក្តៅក្រហាយភ្លាម....
ស៊ីហៀង
-

ព្រះសីហនុ ៖  ក្រោយរលំបាក់អគារកម្ពស់៧ជាន់មួយ ដែលសាងសង់គ្មានច្បាប់ នៅក្រុងព្រះសីហនុ បណ្តាលឱ្យមានមនុស្ស២៨នាក់ស្លាប់ និង២៦នាក់រងរបួសនោះ អភិបាលខេត្តនេះ បានចេញមុខសុំទោសសាធារណជន ព្រមទាំងបានលាលែងចេញពីតំណែង។ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ទេរ លោក គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកជាអភិបាលខេត្តព្រះសីហនុ ចំណែក លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ត្រូវបានផ្ទេរមកជាអភិបាលខេត្តកំពង់ចាម។

យោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា " Tep Monyrot "បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា " បងៗ កឺកឺ ប្រយ័ត្នតិចណាប្តូរអភិបាលខេត្តព្រះសីហនុថ្មីហើយណា?TUNTRA​ នឹង​ RANGROVER ចត់គ្មាន​សណ្ដាប់​ធ្នាប់​ត្រូវរដ្ឋបាលក្រុងព្រះសីហនុ ចុះស្ទូចនៅមុខសណ្ឋាគារ សុីហ៊ូរ ស្ថិតក្នុងសង្កាត់៣ ក្រុងនិងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១៩សូមបងប្អូនជនរួមជាតិកុំចតអនាធិបតេយ្យដែលនាំអោយកកស្ទះចរាចរណ៍៕​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់​គ្នា​ សូម​អរគុណ"។