រតនគីរី៖ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ បានធ្វើឲ្យកើតមានរឿងភ្ញាក់ផ្អើលជាលើកទីពីរ ដោយសារតែមានយុវជនម្នាក់ត្រូវបានឆ្កែឆ្គួតខាំជាច្រើនខែកន្លងមកហើយ ទើបតែពិនិត្យតែដោយសារតែទុកយូរពេក មិនបានទៅពេទ្យចាក់ថ្នាំកាពារ ទើបធ្វើឲ្យយុវជនម្នាក់នេះ កើតជំងឺឆ្កែឆ្គួតនេះឡើង ដែលមានអាការៈ ក្រហឹម និងស្រែកលូរ ដូចជាសត្វឆ្កែអញ្ចឹង នៅពេលដែលធ្វើទុកម្តងៗចាប់សឹងតែមិនឈ្នះទេ ។

យុវជនដែលត្រូវឆ្កែខាំខាងលើមានឈ្មោះ ចាន់ មករា អាយុ ២១ ឆ្នាំ រស់នៅក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ស្ថានភាពគ្រួសារមានជីវភាពក្រីក្រ បើបងប្អូនសប្បុរសជនមានបំណងចង់ជួយសូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៧១ ៧៩ ៦០ ៦៧៨។ ប្រសិនបើបងប្អូនបានសត្វខាំមានដូចជាឆ្កែឆ្មាឬប្រជៀវជាដើមសូមប្រញាប់ទៅកាន់មន្ទីរដើម្បីចាក់ថ្នាំបង្ហាជំងឺឲ្យបានទាន់ពេលវេលា កុំចាំហួសពេលទើបស្ដាយក្រោយ៕

គួរបញ្ជាក់ផងដែរថា ក្មេងប្រុសខាងលើ ត្រូវបានឆ្កែខាំកាលពីខែមេសា ក្នុងកំឡុងពេលចូលឆ្នាំខ្មែរកន្លងទៅ ជំងឺក៏ចាប់ផ្តើមធ្វើទុក្ខខ្លាំងរហូតដល់ថ្នាក់គ្រូពេទ្យលែងហ៊ានទទួលមើល ក្រោយមកគ្រួសារបងប្អូនសាច់ញាតិក៏សម្រេចចិត្តយកប្អូនប្រុសមកកាន់ផ្ទះនៅឯខេត្តរតនគិរីវិញ ដើម្បីព្យាបាលដោយប្រើថ្នាំខ្មែរម្តង។

ការប្រើថ្នាំខ្មែរឃើញថា ទទួលបានប្រសិទ្ធភាពពិតមែន ក្មេងប្រុសដែលធ្លាប់តែប្រកាច់ចាប់សឹងមិនឈ្នះប្រែសភាពជាធូរហើយជាសះស្បើយបានរហូតជិតមួយខែដែរ តែអ្វីមិនដូចការគិត ស្រាប់តែនៅថ្ងៃទី៣០មិថុនា ម្សិលមិញនេះ អាការៈនៃជំងឺមានការរើឡើងម្តងទៀត ហើយពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ក្នុសភាពធ្ងន់ធ្ងរប្រកាច់ ហើយពិបាកក្នុងខ្លួនជាខ្លាំង។

បើតាមគណនីហ្វេសប៊ុកមួយមានឈ្មោះ Kan Sokhai បានបង្ហោះវីដេអូបង្ហាញពីអាការៈនៃជំងឺនៅថ្ងៃទី៣០ម្សិលមិញ ដោយសរសេររៀបរាប់ថា៖«សូមបងប្អូនទាំងអស់គ្នាដែររស់នៅក្នុងខេត្តរតនគិរី ទាំងមូល ក៏ដូចជាបងប្អូនខ្មែរដែររស់នៅក្នុងប្រទេសក្ដី ក្រៅប្រទេសក្ដី សូមបងប្អូនទាំងអស់គ្នា មេត្តាជួយ ចែករំលែកនូវ វីដេអូនេះផង នេះគឺជាអាការៈក្មេងប្រុសដែលត្រូវឆ្កែខាំ នៅក្នុងស្រុកត្រពាំងក្រហម ខេត្តរតនគិរី កាលពីមួយខែជាងមុន ដែលមានវីដេអូ បង្ហោះថាជាសះស្បើយ តែការពិតនោះមិនមែនទេ ពេលនេះប្អូនប្រុសកំពុងមានអាការៈប្រកាច់ធ្ងន់ធ្ងរ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី គួរឲ្យអាណិតប្អូនប្រុសណាស់ សូមបងប្អូនជួយឧបត្ថម្ភជាថវិកាដល់គាត់ផង សូមអរគុណ»។

