ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង អញ្ជើញប្រកាសផ្ទេរតំណែងអភិបាលខេត្តព្រះសីហនុ ដោយ ឯកឧត្តម គួច ចំរេីន មកពីខេត្តកំពង់ចាម ត្រូវតែងតាំងជាអភិបាលខេត្តព្រះសីហនុវិញ ខណ:ជំនួស ឯកឧត្ដម យន្ត មីន ដែលត្រូវបានតែងតាំងជា រដ្ឋលេខាធិការក្រសួងការពារជាតិ វិញ។

យោងទៅតាមមតិភាគច្រើនពីប្រជាជនរស់នៅខេត្តព្រះសីហនុគាត់បានសម្តែងពីអារម្មណ៍រីករាយរបស់គាត់ ចំពោះអភិបាលខេត្តថ្មី លោក គួច ចំរើន ដែលគ្រាន់តែទទួលបានតំណែងភ្លាមព្រះសីហនុ ហាក់បីមានភាពប្រែប្រួល និងល្អប្រសើជាងមុនខ្លះហើយ ។

គួរបញ្ចាក់ផងដែរថា អតិតអភិបាលខេត្ត កំពង់ចាម លោក គួច ចំរើន លោកត្រូវបានទទួលការទុកចិត្តខ្លាំងពីសំណាក់សម្តេច តេជោហ៊ុនសែន ដែលជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ដោយសារតែមើលឃើញការខិតខំព្រឹងប្រែងអភិវឌ្ឍន៍ និងស្នារដៃល្អ និងភាពខ្លាំង របស់លោក ទើបធ្វើឲ្យសម្តេច សម្រេចចិត្តជ្រើសយកលោក គួច ចំរើន មកកាន់ខេត្តព្រះសីហនុ ជំនួសលោក យន្ត មីន វិញ។







