រំភើបចិត្តណាស់...អ្នកនាង ម៉េង កេវពេជ្ជតា នាំយកថវិការទៅជូនលោក សែម សង្វាត ដែលកំពុងតែសម្រាកព្យាបាលខ្លួននៅមន្ទីរពេទ្យ
-

តារាចម្រៀងសំនៀងផ្អែមរណ្តំចិត្តមហាជន អ្នកនាង ម៉េង កេវពេជ្ជតា បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយអ្នកនាងបានរៀបរាប់ថា "កាលពីថ្ងៃទី២៩មិថុនា​ ២០១៩​ វេលាម៉ោង៣​រសៀល​ នាងខ្ញុំ​ និងប្អូនៗហ្វ៊ែន​ បាននាំយកថវិកាចំនួន២លានរៀលរបស់ឯកឧត្តម​ លោកជំទាវដែលជាសប្បុរសជន​ រួមនឹងថវិកាផ្ទាល់ខ្លួនរបស់នាងខ្ញុំ​ និងកូនៗ​ និងរបស់ហ្វ៊ែន​ ទៅជូនលោក​ សែម​ សង្វាត​ ដែលកំពុងសម្រាកព្យាបាលខ្លួននៅមន្ទីពេទ្យលោកសង្ឃ​ ។ សូមគោរពជូនមគ្គផលដ៏ថ្លៃថ្លានេះដល់លោកម្ចាស់ថវិកា​ សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍​ មានក្តីសុខ​សុភមង្គល​ ទទួលតែជោគជ័យ​ ឈ្នះមាជិតឆ្ងាយ​ និងកាន់តែខ្ពង់ខ្ពស់​បន្តទៀត ?​។


បញ្ជាក់​ ៖​ នេះមិនមែនជាលើកទី១​ ក៏មិនមែនជាលើកទី២ដែរដែលលោកជាម្ចាស់ថវិកាធ្វើការបរិច្ចាក​ ប៉ុន្តែគឺជាច្រើនលើកហើយដែលលោកបានចូលរួមជួយដល់កិច្ចការសង្គម​ជាច្រើនផ្នែក ក្នុងនោះក៏មានផ្នែកសិល្បនេះដែរ​គឺលោកតែងជួយមិនដែលខាន​ដោយមិនចង់បានមុខមាត់អ្វីទាំងអស់ព្រោះលោកសុំត្រឹមតែចង់ជួយមនុស្សកំពុងជួបលំបាកប៉ុណ្ណោះ​ ។ ឯនាងខ្ញុំក៏មិនចង់ផុសដែរ​ ប៉ុន្តែដែលផុសនេះក៏ព្រោះមានអ្នកខ្លះថាយើងមិនដែលធ្វើបុណ្យ​ យើងមិនដែលជួយនរណា​ យើងមិនដែលចូលរួមការងារសង្គម​ ??​ សូមអរគុណ"។


ប្រភព៖ Meng Keo Pichenda - ពេជ្ជតា