កុំដាច់ចិត្តអូសរំលងអី...សាលារៀនមួយខ្នងនៅខេត្តក្រចេះ បាក់បែក ពុកផុយ គ្មានសម្បីតែជញ្ជាំងបិតបាំង សម្រាប់ប្អូនៗសិក្សាផង...
ស៊ីហៀង
-

បច្ចុប្បន្នមានគេសង្កេតឃើញថា នៅតាមភូមិ ឃុំ គឺមានសាលារៀនជាច្រើន ដែលមានប្អូនកំពុងតែសិក្សា ដើម្បីក្រេបយកចំណេះដឹង ជាថ្នាលទៅអនាគត។ យ៉ាងណាមិញ ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយបានបង្ហោះរូបភាព ពីស្ថានភាពសាលារៀន មួយខ្នង ដែលបាក់បែក ពុកផុយ គ្មានជញ្ជាំង ឲ្យតែភ្លៀងធ្លាក់ម្តងៗ ពិបាកជាខ្លាំង។


បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា បុរស មុខគុជ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន បានរៀបរាប់ថា "សាលាបឋមសិក្សាស្រែពេីកដែលស្ថិតនៅភូមិស្រែពេីក ឃុំរលួស ស្រុកសំបូរខេត្តក្រចេះ សាលារៀននេះមានចំនួនសិស្ស៥៤នាក់ ស្រី២០នាក់ លោកគ្រូ អ្នកគ្រូ៤នាក់ ដោយលោកនាយកសាលាបានប្រសាសន៍ថាសាលនេះចាស់ទ្រុឌទ្រោម យ៉ាងខ្លាំង ហេីយក៍បានដាក់សំណេីរទៅខាងមន្ទីអប់រំខេត្តដែរ តែមិនឃេីញមានដំណឹងអ្វីសោះ ដោយមេីលឃេីញពីភាពលំបាកនឹងសិស្សានុសិស្សដែលរៀនត្រូវ ខ្យល់ភ្លៀងបោកបក់ចូលថ្នាក់ ដោយគ្មានជញ្ជាំង សម្រាប់បិតបាំង ដូចបងប្អូនបានឃេីញស្រាប់។ 


ដូច្នេះហេីយមានតែការអំពាវនាវទៅដល់សប្បុរសជនទាំងក្នុងនឹងក្រៅប្រទេសទេ ដេីម្បីយកថវិការមកជួសជុលឡេីងវិញ តែប៉ុណ្នោះ ហេីយអិយក្មួយៗបានសិក្សារបន្តនៅបវេសនកាលខាងមុខនេះ។

សូមបងប្អូនមេត្តាជួយថវិកាតិចក្តី ច្រេីនក្តី ដេីម្បីកូនៗគាត់បានរៀនសូត្រកហរេបយកអនាគតបន្តរទៅមុខទៀត

សម្រាប់ពត៍មានបន្ថែមសូមទាក់ទងមកលេខ:

016 831 996"។


ប្រភព៖ បុរស មុខគុជ