សូមចូលរួមរំលែកទុក្ខ ! ភ្លៀងធ្លាក់ខ្លាំងវាយប្រហារប្រទេសជប៉ុន បង្ខំឲ្យជម្លៀសមនុស្ស៨០ម៉ឺននាក់...
ស៊ីហៀង
-

(ទីក្រុង តូក្យូ) ភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខ្លះនៃកោះ Kyushu ​​រហូតដល់ទៅ១ពាន់មិល្លីម៉ែត្រ​ ចាប់តាំងពីថ្ងៃសុក្រកន្លងមក ហើយអ្នកព្យាករបានរំពឹងថាភ្លៀងនឹងធ្លាក់ក្នុងកម្រិត៣៥០មិល្លីម៉ែត្រនៅតាមតំបន់ផ្សេងទៀត​គិតត្រឹមថ្ងៃព្រហស្បតិ៍ខាងមុខនេះ។

គួរបញ្ចាក់ផងដែរថា ក្រោយពីបានជួបគ្រោះធម្មជាតិប្រទេសជប៉ុនបានបញ្ជាឲ្យមនុស្សជិត៨០ម៉ឺននាក់នៅលើកោះ Kyushu ភាគខាងត្បូងទៅកាន់មជ្ឈមណ្ឌលសុវត្ថិភាព​នៅថ្ងៃថ្ងៃពុធនេះ ខណៈដែលភ្លៀងធ្លាក់ខ្លាំងបានគំរាមកំហែងឲ្យមានការរអិលបាក់ដីនិងបង្កការខូចខាតផ្សេងទៀត។

​ចំណែកនៅទីក្រុងតូក្យូ, លោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូអាបេ បាននិយាយថាប្រជាពលរដ្ឋគួរតែ ចាត់វិធានការដើម្បីការពារជីវិតរបស់ពួកគេរាប់បញ្ចូលទាំងការជម្លៀសបឋម។ ហើយលោកបានបញ្ជាឲ្យយោធារៀបចំសម្រាប់ប្រតិបត្តិការសង្គ្រោះប្រសិនបើចាំបាច់៕