សូមចូលរួមសោកស្តាយ ! ជប៉ុនប្រកាសអាសន្នជាបន្ទាន់ បង្ខំឱ្យប្រជាជនជាង១លាននាក់ជម្លៀសខ្លួនចេញពីកន្លែងទឹកជំនន់
ស៊ីហៀង
-

 កោះKyushu ៖ មានមនុស្សជាងមួយលាងនាក់ត្រូវបានប្រកាសអាសន្នឱ្យជម្លៀសខ្លួនចេញ ចំពេលមានការព្រមានអំពីការបាក់ដី និងទឹកជំនន់បង្កដោយភ្លៀងខ្លាំង។

ហើយភ្លាមៗនោះដែរ លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានប្រាប់ប្រជាជននៃទីក្រុងទាំងនោះ "ឱ្យចាត់វិធានការដើម្បីការពារអាយុជីវិតរបស់ពួកគេ ។

ចំណែកប្រជាជនទាំងមូលនៃទីក្រុង Kagoshima, Kirishima និង Aira ត្រូវបញ្ជាឱ្យចាកចេញពីទីលំនៅរបស់ខ្លួន។ ហើយចំណែកឯប្រជាជន ៩៣ ម៉ឺននាក់ក្នុងភាគខាងត្បូងនៃកោះ Kyushu ក៏ត្រូវបានផ្ដល់ដំបូន្មានឱ្យរកទីកន្លែងមានសុវត្ថិភាពដែរ៕