សូមចូលរួមរំលែកទុក្ខ! ក្មួយៗលែងបានឃើញពូទៀតហើយ ស្តាយណាស់ដែលបានបាត់បង់មន្ត្រីដ៏ល្អមួយរូបនេះ...លាហើយក្មួយៗ
សីហា
-

កណ្ដាល៖ នៅ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ ករណីគ្រោះថ្នាក់ចរាចរណ៍ដោយ បុរសម្នាក់ជិះម៉ូតូលឿនទៅ បុកគូទរថយន្តពីក្រោយពេញទំហឹង ស្ថិតតាមបណ្ដោយ ផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រលេខ៤០-៤១ ភូមិព្រៃធំ ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ សុខ ពិសី ភេទប្រុស អាយុ ២៨ឆ្នាំ (ស្លាប់) រស់នៅភូមិគគរ ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ជាអ្នកបើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GM-4884 បានបុករថយន្ដម៉ាក BONGO ពណ៌ខៀវ ប្រភេទដឹកទំនិញ គ្មានស្លាកលេខ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ស្រមោល ។

នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជាអ្នកបើកបរម៉ូតូខាងលើ ធ្វើដំណើរពីលិចទៅកើត បើកដោយល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលទៅបុកគូទរថយន្ដមួយគ្រឿង បើកស្របទិសគ្នានៅខាងមុខពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូដួលបោកក្បាលទៅនឹងផ្លូវ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុក បានចុះធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

ដូចជាលឿនពេកហើយ !! !ក្មួយសិស្សសាលាបឋមសឹក្សាព្រែកលៀប ក៏ដូចអនុវិទ្យាល័យ វិទ្យាល័យព្រែកលៀបលេងបានឃើញមុខពូ ទៀតហើយ ពេលនេះឃ្លាតឆ្ងាយហើយគ្មានថ្ងៃត្រឡប់ទេ RIP (ចរាចរណ៏)​ តើអាម្មណ៏ពេលនេះអ្នកណាទទួលយកបាន..សូមចូលរួមរំលេកទុក្ខជាមួយកងកម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ ដែលបានបាត់បង់មន្ត្រីដ៏ល្អមួយយរូប ...លាហើយក្មួយៗ ប្អូនៗ !! លាគ្មានវិលវិញ..