ហួសចិត្ត ! អាជ្ញាធរ ព្រះសីហនុ ដឹកដីមកចាក់បំពេញផ្លូវអោយ តែប្រជាពលរដ្ឋឃើញតែសំរាម អត់ឃើញដីសោះ....
-

ក្រុងព្រះសីហនុ ៖ កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ​បាន​រៀបចំ​អោយ​រថយន្ត​ដឹក​ដី​និង​កំទេច​ថ្ម ជួយ​លុប​គ្រលុក​ផ្លូវ​ខូច​តាម​ផ្លូវ​ខាងក្រោយ​ខ្សាច់​មាស ដើម្បី​សម្រួល​បណ្តោះអាសន្ន​សម្រាប់​ពលរដ្ឋ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់ មុន​ពេល​ដែល​រដ្ឋបាល​ខេត្ត​ជួសជុល​ផ្លូវ​នេះ​ជា​ផ្លូវការ​។

យ៉ាងណាមិញ បើយោងទៅតាមការលើកឡើងរបស់លោក​ឧត្តមសេនីយ៍ត្រី​ហេង ប៊ុ​នទី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ​អោយដឹង​ថា ដើម្បី​រួមចំណែក​ជាមួយ​រដ្ឋបាល​ខេត្ត​ក្នុង​ការងារ​សង្គម ក្នុង​នាម​ក្រុមការងារ​ចុះ​ជួយ​សង្កាត់​លេខ​៤ នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ។

ករណី​នេះ​មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ថ្លែងអំណរគុណ​ដល់​កងរាជអាវុធហត្ថ​ខេត្ត​ដែល​ចូលរួម​សកម្មភាព​នេះ និង​បាន​លើកទឹកចិត្ត​អោយ​គ្រប់​ផ្នែក​ពាក់​ព​ន្ធ័​ចូលរួម​ទាំងអស់​គ្នា និង​ថា​បញ្ហា​ផ្លូវ​ខូច​ក្នុង​ក្រុងព្រះសីហនុ​បច្ចុប្បន្ន​នេះ។