រំភើបចិត្តណាស់ ! ជនជាតិជប៉ុន បានស្ម័គ្រចិត្តប្រគល់វត្ថុបុរាណចំនួន៨៥មុខបំណែកជូនមកមាតុភូមិកម្ពុជា នឹងប្រជាជនខ្មែរវិញ....
-

ហ្វេសប៊ុក៖ បងប្អូនខ្មែរច្បាស់ជាបានជ្រាបនិងដឹងហើយថា ប្រទេសជប៉ុនគឺជាប្រទេសមួយដែលចិត្តល្អខ្លាំងបំផុត ជប៉ុនតែងតែជួយដល់ខ្មែរ គ្រប់ពេលវេលា មិនថានៅក្នុងស្ថានភាពបែបណាក៏ដោយ គឺជប៉ុនជាមួយនៅតែជាមិត្តល្អសម្រាប់កម្ពុជាជានិច្ច។

គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា កត្តញ្ញូ - Gratitude បានធ្វើការលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា "យើងខ្ញុំដែលជាប្រជាជនខ្មែរនឹងចងចាំពួកអ្នកនៅក្នុងបេះដូងរហូត. ((((ដោយក្តីគោរពអ្នកបំផុត)))??❤️????អ្វីៗដែលជារបស់ដូនតាខ្មែរនឹងវិលមកមាតុភូមិយើងវិញនាព្រឹកថ្ងៃសុក្រ ៤ កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ នៅសារមន្ទីរជាតិកម្ពុជា មានការរៀបចំពិធីប្រគល់-ទទួលវត្ថុបុរាណ ពីលោកស្រីបណ្ឌិត ហ្វូមីកូ តាកាកុវ៉ា (Fumiko Takakuwa) ជនជាតិជប៉ុន ដែលបានស្ម័គ្រចិត្តប្រគល់វត្ថុបុរាណចំនួន៨៥មុខ/បំណែកជូនមកមាតុភូមិកម្ពុជានឹងប្រជាជនខ្មែរវិញ។??❤️????កតញ្ញូ"។