កុំដាច់ចិត្តអូសរំលងអី...សាលាមួយនៅខេត្តកំពត កំពុងជួបនូវការខ្វះខាតជាខ្លាំង ដូចជាតុ​សំរាប់សិស្ស តុគ្រូ ក្តាខៀន​ និងខ្វះខាតរបស់ជាច្រើនទៀត...(មានវិដេអូ)
-

កាលពីថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០១៩នេះ នៅលើគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា លោកមេឃុំ ចិត្តធម៌ បានបង្ហោះសារ​ ដោយសូមអំពាវនាវដល់ សប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស​ មេត្តាជួយដល់ប្អូនដែលរស់នៅ ខេត្តកំពត ដែលសាលារៀនគាត់មានការខ្វះខាតជាច្រើន បើសិស្សក៏មានចំនួនច្រើនដែរ។


នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា លោកមេឃុំ ចិត្តធម៌ បានរៀបរាប់ថា "ខ្មែរជួយខ្មែរ #សេចក្តីអំពាវនាវ.. ខ្ញុំករុណាខ្ញុំសូមអំពាវនាវដល់បងប្អូនសប្បុរសជនទាំងក្នុងប្រទេសនឹងក្រៅប្រទេសសូមមេត្តាជួយ ឧបត្ថម្ភដល់សាលាបឋមសិក្សាជ័យតាស្វាយ ដែលស្ថិតនៅ ឃុំតាកែន ស្រុកឈូក ខេត្តកំពត.រាល់ថ្ងៃនេះពិតជាលំបាកណាស់ សាលាមានតែពីរ បន្ទប់ សិស្សមានរហូតដល់២២០នាក់ ការបង្រៀនរាល់ថ្ងៃគឺខ្វះសំភារ:ជាច្រើនដូចជា តុ ក្តាខៀន ប័ណ្ណាល័យ តុគ្រូអង្គុយបង្រៀន.....។


សូមបញ្ជាក់ថារាល់ថ្ងៃនេះបាន សប្បុរសជនទាំងទីជិតទីឆ្ងាយកំពុងកសាង សាលាបីបន្ទប់បាន ៣០%ហើយ. ។ អាស្រ័យហេតុនេះខ្ញុំសូមអំពាវនាវដល់បងប្អូនមេត្តាចូលរួមជួយតាមកំលាំងសទ្ធាជ្រះថ្លាផចុះ.. .. ក្រុមការងារយើងសូមអរគុណនិងរងចាំទទួលដោយក្តីរីករាយ លេខទូរស័ព្ទ 098779709.077773609"។


មានវិដេអូ៖ 



ប្រភពៈ លោកមេឃុំ ចិត្តធម៌