លោក បញ្ញាសិទ្ធ ត្រូវបានគេប្តឹងទាមទារសំណង៥ម៉ឺនដុល្លារ ស្រាប់តែលោកក៏ប្តឹងបកវិញ ពីបទបរិហាកេរ្តិ៍ ដោយទាមទារសំណងជំងឺចិត្តចំនួន...
ស៊ីហៀង
-

កាលពីពេលថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Ma Nuk បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា "សូមអញ្ជេីញលោក កា បញ្ញាសិទ្ធ មុខរបរសិល្បករ យកលុយមកបង់ធនាគារ សាមិក រយៈពេលប្រាំបីខែហេីយ ឫក៏មកតុលាការរាជធានីភ្នំពេញ មកដីការនៅផ្ទះចាស់ ក្រុម8 សង្កាត់ទន្លេបាសាក់ ខណ្ឌ័ចំកាមន ពីបទ រំលោភលេីសេចក្តីទុក្ខចិត្ត(ឆបោកគេ)ដូចមានឯកសារភ្ជាប់មកជាមួយស្រាប់ !!! "។


ភ្លាមនោះស្រាប់តែលោក បញ្ញាសិទ្ធ បានបង្ហោះសារតបវិញថា "ចិញ្ចឹមគេ និងជួយឧបត្ថម្ភគ្រួសារគេ រយៈពេលជិត២ឆ្នាំ ចុងក្រោយបានត្រឹមខ្មាស់គេ ឪម៉ែអើយ លោកម្ចាស់អើយ ទទួលស្គាល់ការពិតទេ ឬ ក៏ចង់អោយទេវតាបរាមុខទាំងគ្រួសារ អាចាស់មិនដឹងចាស់ ចង់អោយមហាជនដឹងការពិត។ ហាអាចាស់មិនដឹងចាស់ បំពានមេសហា រស់បានមាណឆ្នាំទៀត ឪលោកព្រះអើយជាសាក្សី ជាឪពុកបង្កើត ម្តាយចុង បងស្រីចុង រួមគ្នាសាហាវណាស់ ទេវត្តាអើយ ឯងខំអោយផ្ទះនៅ ខំសុំការងារនៅ RCA អោយធ្វើនិងនៅផ្ទះស៊ីបាយ ៣ខែ ចុងក្រោយ បានត្រឹមចឹងហូ មីចោរលួចលុយនៅ រ៉ាយុទ្ធ ហ្វេនសិន មីចោលឥតអៀនខ្មាស់ តុលាការ ខលលីងនាង ទេវត្តានឹងទទួលពួកថោកទាបជាមិនខាន see you soon"។


លោកបញ្ញាសិទ្ធ បានបន្តទៀតថា "ខ្ញុំបញ្ញាសិទ្ធ សូមប្រកាសដល់សារព័ត៍មានទាំងអស់អោយបានដឹងថា ខ្ញុំនឹងប្តឹងដល់ក្រុមគ្រួសារលោក សី មានុ ដែលបានប្តឹងខ្ញុំទាមទារ ៥ម៉ឺនដុល្លារ ខ្ញុំប្តឹងវិញទាមទារចំនួន ១០ម៉ឺនដុល្លារ ពីបទបរិហាកេរ្តិ៍ ខ្ញុំវិញ ខ្ញុំនឹងធ្វើសន្និសិទ្ធសារព័ត៌មានអោយមហាជនបានដឹងពីរឿងនេះវាយ៉ាងម៉េច មាសសុទ្ធមិនខ្លាចភ្លើង ប្រទេសកម្ពុជា ពិតជាមានយុត្តិធម៍ ១០០% ដែលខ្ញុំជាសិល្បៈកររបស់កម្ពុជា"។


លោកបានបន្ថែមទៀតថា "ខ្ញុំគិតថាពេលនេះគ្មានអ្វីដែលត្រូវលាក់បាំងទៀតទេ ព្រោះអ្នកឯងចង់អោយខ្ញុំខ្មាស់គេព្រោះខ្ញុំជាសិល្បៈករងាយស្រួលល្បី ព្រោះខ្ញុំមិនចេះផុសគេទេ ខ្ញុំចេះតែតាមផ្លូវច្បាប់ ព្រោះប្រទេសខ្ញុំមានច្បាប់ លោក មានុ ចង់ល្បីណាស់មែនទេ ចាំជួបគ្នានៅ តុលាកា ។ Shear អោយច្រីនបងប្អូន"។


ក្រោយពីលោកបានប្រកាសប្តឹងតបវិញ ម្ចាស់គណនីហ្វេសប៊ុក Ma Nuk បានរៀបរាប់ថា "ហេតុតែគេមាន Talent? ផ្នែកខាងសម្តែងក្នុងសាច់រឿងក៏បាន ជីវិតពិតក៏បាន គ្មានអ្នកណាទៅទំនេរទៅមូលបង្កាច់គេទេ បើរឿងមិនពិតគេទៅនិយាយអត់ប្រយោជន៏ធ្វើអី គិតតែបុិននេះទៅបានហើយតា៎មនុស្សហៀនស្បថបំពានបុិននេះហើយលែងស្គាល់បាបបុណ្យហើយនឹងគួរតែយល់ហើយ? មិនដែលមិនជំពាក់លុយគេ គេទៅ post ទេ!!! (ទុកពេលឲ្យ8ខែហើយ) ( ចឹង sound club post គេមូលបង្កាច់ដែរមែន ? មានដីឲ្យគេខ្ចីបញ្ចាំហើយខុសទៀត បើចេញខ្លួនមកដោះស្រាយតាមសន្តិ វិធីទៅចប់បាត់ហើយតែមនុស្សគិតថាគេធ្វើអីអត់កើត មិនហាន post ( ប្រជាជនធម្មតា មិនមានអំណាច ) ហើយមិនបាច់និយាយថាគេមូលបង្កាច់ទេ ចង់ឲ្យគេជួយអ្នកឯងបានតែពេលត្រូវទេ បើអ្នកឯងខុសគ្នានអ្នកណាមកជួយអ្នកឯងបានទេ នេះជាសម្តីគួរពិចារណា? តែមនុស្សសម័យឥឡូវគេជឿទៅលើភស្ភុតាងជាក់លាក់ មិនមែនការយំសម្តែងតាម FB នឹងតួរកំសត់ពេលខ្ចីទេ តែខ្ញុំគិតថាច្បាប់ក្នុង ព្រះរាជាណាចក្រកម្ពុជា មិនអាចសម្តែងបាន និងរកយុត្តិធម៌សម្រាប់ជនរងគ្រោះផងទៅចុះ !!!"។


ប្រភព៖ Panha Sith