នៅថ្ងៃទី០៦ ខែកក្តដា ឆ្នាំ២០១៩ មានគណនីគុណម្ចាស់ដែលមានព្រះនាមថា "Venerable Chetra" បានបង្ហោះវិដេអូ និងសារភ្ជា់មកជាមួយ សូមបងប្អូនមេត្តាជួយប្រាប់ផង តើមានថ្នាំអាចព្យាបាលជាទេ សូមជួយប្រាប់ផង ? ព្រោះថាមានគុណម្ចាស់មួយអង្គ លោកប្រកាច់បី បួនថ្ងៃប្រកាច់ម្តង ។
ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់គុណម្ចាស់បានរៀបរាប់ថា "អាណិតលោកណាស់កំពុងឆាន់ៗប្រកាច់ បី បួនថ្ងៃប្រកាច់ម្តងតេីមានថ្នាំអីអាចព្យាបាលជាទេ សូមជួយប្រាប់ផង ? អាណិតលោកមកស្នាក់នៅរៀនពុទ្ឋិកអនុវិទ្យាល័យ សា សាន,ជា ឆោម ខេត្តក្រចេះ ឆ្នាំទី១ (ស្នាក់នៅវត្តអាត្មាភាពផ្ទាល់)។
ពិតជាចង់ព្យាបាលលោកណាស់ តេីគួរធ្វេីយ៉ាងណា? សូមអរគុណបងប្អូនទុកជាមុន សង្ឃឹមថានឹងមានព័ត៌មានល្អសម្រាប់លោក"។
ក្រោយពីបានឃើញវិដេអូភ្លាម ក៏មានបងប្អូនជាច្រើនមានអារម្មណ៍ ថាអាណិតគុណម្ចាស់ជាខ្លាំង ព្រោះថាមើលទៅ ពិតជាខ្លោចចិត្តខ្លាំងណាស់៕
មានវិដេអូ៖
ប្រភព៖ Venerable Chetra