កុំដាច់ចិត្តអូសរំលងអី...ម្តាយអង្គុយយំអោបកូនប្រុស​ជាប់កាយ ព្រោះតែអាណិតកូនមានជំងឺរលាកស្រោមខួរក្បាល តែមិនមានលទ្ធភាពអាចព្យាបាលកូនបាន...(មានវិដេអូ)
ស៊ីហៀង
-

កាលពីថ្ងៃទី០៤ ខែកក្តដា ឆ្នាំ២០១៩ បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ហ្វៃ អុីហ្សាស បានបង្ហោះសារដោយសូមសប្បុរសជនមេត្តាជួយដល់ក្មួយប្រុសផង​ គាត់មានជំងឺរលាកស្រោមខួរក្បាល​ គាត់នៅផ្សារ​គីឡូលេខ៨ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។


ម្ចាស់គណនីហ្វេសប៊ុកបានរៀបរាប់ថា "ព្រឹកមិញនេះខ្ញុំបានទៅផ្សារ​គីឡូលេខ7 ហើយបងស្រីក៏បាន​ពឹងអោយខ្ញុំជួយគាត់ផង គាត់ជាខ្មែរតែគាត់ចូលឥស្លាម​ មានកូនបួននាក់ ប្តីក៏ទៅថៃខលមិនចូល កូនក៏មានជម្ងឺរលាកស្រោមខួរក្បាល​ គួរអោយអាណិតណាស់ ផ្ទះក៍ជួលគេ ចឹងហើយសូមបងប្អូនជួយគាត់ផងលេខទាក់ទង 098 96 96 44 សូមបញ្ជាក់​ គាត់រស់នៅគីឡូលេខ8 ខណ្ឌឬស្សីកែវ" ។


នៅក្នុងវិដេអូ ម្តាយក្មេងប្រុស បានប្រាប់ថា គាត់មានតែសូមឲ្យបងប្អូន ទាំងក្នុងនិងក្រៅប្រទេស​មេត្តាជួយដល់កូនគាត់ផង កូនគាត់រៀនពូកែណាស់ គាត់ចង់ឲ្យកូនគាត់បានទៅរៀនវិញ ពេលនេះកូនប្រុសរបស់គាត់ភ្លេចភ្លាំងអស់ហើយ។ បើមានអង្គការណាអាចជួយកូនគាត់បានសូមជួយដល់កូនប្រុសគាត់ផង។


ពិតជារឿងមួយដ៏គួរឲ្យសង្វែគជាខ្លាំង សង្ឃឹមថាបងប្អូននឹងចូលរួមជួយគាត់ទាំងអស់គ្នា ទោះបីតិចក្តីច្រើនក្តី តាមសទ្ធារបស់បងប្អូន៕


មានវិដេអូ៖



ប្រភព៖