កក្រើក! បើកឆាក ”X-Factor Cambodia” បេក្ខជន ចាន់ កូម៉ែន ឡើងមកកូរ ឱក សុគន្ធ​កញ្ញា ស្រែករំជួលចិត្តទស្សនិជន រហូតដល់គណៈកម្មការ ...(វីដេអូ)
សីហា
-

ភ្នំពេញ៖ ប្រិយមិត្តបានជ្រាបហើយថា កម្មវិធីX-Factor Cambodia ដែលបងប្អូនកំពុងរងចាំបានមកដល់ហើយ ក្នុងវគ្គដំបូង Judge Audition សប្តាហ៍ទី១  ​នារាត្រីនេះហើយ នៅវេលាម៉ោង ៨យប់ថ្ងៃទី០៧ ខែកក្កដានេះហើយ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV។

ហើយ​អ្វីដែល​កាន់តែ​កន្ត្រាក់​អារម្មណ៍​ទស្សនិកជន​ឲ្យ​កាន់តែ​ពុះកញ្ជ្រោល​ចំពោះ​កម្មវិធី​ប្រលង​ចម្រៀង​លំដាប់​ពិភពលោក​ថ្មី​មួយ​នេះនោះ គឺ​បាន​ប្រមូលផ្តុំ​គណកម្មការ​សុទ្ធតែជា​តារា​លំដាប់​កំពូល​ប្រចាំប្រទេស​មក​រួមគ្នា​ដែលមានដូចជា​ លោក ខេមរៈ សិរីមន្ត, កញ្ញា ឱក សុគន្ធ​កញ្ញា, លោក ណុប បា​យ៉ា​រិ​ទ្ធ និង ​កញ្ញា សុខ សីឡា​លីន​ ។

គួរបញ្ជាក់ផងដែរថា X-Factor គឺជា​កម្មវិធី​ប្រលង​ចម្រៀង​ដ៏​ល្បី​រន្ទឺ​ពេញ​ពិភពលោក ហើយផលិតកម្មហង្ស​មាស បាននាំមកជាពិសេស​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​ទន្ទឹង​ចង់​ឱ្យមានកម្ម​វិធី​ដ៏​អស្ចារ្យ​​នេះ។ ដោយឡែកសំរាប់ បេក្ខជន ចាន់ កូម៉ែន មកពីខេត្តកំពត អាយុ២៦ឆ្នាំ ដែលជាអ្នកចម្រៀងតាមអាហ្វែរ បានលើកយកបទចម្រៀង ”សង្សារបងអើយ ឲ្យបងសុំទោស” ជាសំនៀងដើមរបស់លោក ខេមរៈ សិរីមន្ត បានយកបទនេះឡើង សំរាប់ប្រកួតប្រជែងក្នុងកម្មវិធីដ៏ធំនេះ ។ ក្រោយពីច្រៀងចប់ បានធ្វើឲ្យមហាជនបានកោតសរសើរថា ពិរោះ និងស្រែកបានលះល្អណាស់ មិនចាញ់ម្ចាស់ដើមប៉ុន្មានទេ ជាពិសេសត្រូវបានគណៈកម្មការ ឆ្លើយថា "YES" ។

សូមទស្សនាវីដេអូខាងក្រោម៖