មានបងប្អូនជាខ្មែរយើងជាច្រើនបានធ្វើចំណាកស្រុក ទៅធ្វើការនៅក្រៅប្រទេស ដើម្បីយកប្រាក់មកផ្គត់ផ្គង់គ្រួសារ និងដើម្បីអនាគតរបស់ខ្លួនទៅថ្ងៃមុខ ដោយសង្ឃឹមថា នឹងទទួលបានប្រាក់កំរៃច្រើនគួរសម ពេលត្រឡប់មកស្រុកកំណើតវិញ។ តែរឿងដ៏អនិច្ចាបំផុតនោះគឺ មានកូនខ្មែរជាច្រើនអ្នកនាក់បានស្លាប់ បាត់បង់ជីវិត នៅប្រទេសគេ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "Meng Costa page បំណងល្អពីខ្ញុំ" បានបង្ហោះសារនៅថ្ងៃនេះថា "ខ្មែរយេីងម្នាក់ទៀតឈ្មោះសុខា ធ្វេីការនៅតំបន់គីមផូ ឈឺប៉ុន្មានថ្ងៃ បានស្លាប់ ពេលទៅដល់ពេទ្យ នៅវេលាម៉ោង១២ថ្ងៃត្រង់នេះ តាមការបញ្ជាក់ពីមិត្តភក្តិ កាលយប់ម្សិលមិញ បានក្អួតឈាម យកមកពេទ្យសង្រ្គោះមិនទាន់ បានបាត់បង់ជិវិត ។ គាត់មានស្រុកកំណើតនៅស្រុកជុំគិរី ខេត្តកំពត ។សូមចូលរួមរំលែកទុក្ខជាមួយគ្រួសារសព"។

យ៉ាងណាមិញ គឺមានតែការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះគ្រួសារនៃសព ដែលបានបាត់បង់មនុស្សជាទីស្រលាញ់ ដែលគ្មានថ្ងៃអាចវិលត្រឡប់មកវិញបាន៕

ប្រភព៖ Meng Costa page បំណងល្អពីខ្ញុំ