អាណិតណាស់...បុរសកំសត់ ដើរកាន់រូបថតប្រពន្ធ ដែលរត់តាមប្រុសស្នេហ៍ អង្វរឲ្យអូនត្រឡប់មកវិញ ព្រោះបង កូន ម៉ែ នៅរងចាំអូន...(មានវិដេអូ)
-

នៅមុននេះបន្តិចនៅលើបណ្តាញសង្គមហ្វេសប៊ុក របស់លោក k01 បានបង្ហោះវិដេអូ ដោយមានបុរសម្នាក់​ កាន់រូបថតប្រពន្ធ ដែលរត់តាមប្រុសស្នេហ៍ ដែលស្គាល់គ្នាតាមរយៈហ្វេសប៊ុក ដោយចោលកូនប្រុសស្រីពី២នាក់ ម្តាយចាស់ និងរូបគាត់ជាប្តី ទៅដេកអោបប្រាណអ្នកថ្មី គ្មានគិតអាល័យដល់កូន និងប្តីបន្តិចសោះ ។ 


ប្រុសកំសត់ដែលត្រូវប្រពន្ធរត់តាមប្រុសថ្មីបានប្រាប់ថា "បងសូមឲ្យអូនត្រឡប់មកវិញ ទោះអូនមានរឿងខុសហើយក៏ដោយ បងនៅតែស្រលាញ់អូនដដែល​ សំខាន់គឺឲ្យអូនមកមើលកូន រឿងអ្វីៗបងមិនខ្វល់ អូនត្រូវគិតថា កុំដើម្បីប្រុសម្នាក់ នៅក្នុងហ្វេសប៊ុកសោះ គេទាក់ទងអូនតាមរយៈហ្វេសប៊ុក គេគ្មានអាពាហ៍ពិពាហ៍ដូចបងទេ បងមានសំបុត្រអាពាហ៍ពិពាហ៍ ត្រឹមត្រូវ អូនត្រូវត្រឡប់មករកបងវិញ អូនបំភ្លេចអនុស្សោវរីយ៍យើងកន្លងមកហើយមែនទេ ដែលយើងខំតស៊ូលំបាកជាមួយគ្នា ជាយូរមកហើយ ហើយអូនទៅរកអ្នកថ្មីនឹងគេល្អណាស់មែនទេ គេគ្រាន់តែទាក់ទងអូនតាមរយៈហ្វេសប៊ុក គេមិនដែលស្គាល់អូន ហើយអូនស្គាល់គេតាមរយៈហ្វេសប៊ុកសោះ អូនដាច់ចិត្តភ្លេចបង ភ្លេចកូន ភ្លេចម៉ែអូន។ កូនស្រីបងទើបតែអាយុ៨ឆ្នាំ ហើយកូនប្រុសពៅទើបអាយុ៣ឆ្នាំសោះ អូនដាច់ចិត្តទៅចោលគាត់ដែរអី ហើយអូនសុខចិត្តបំភ្លេចឪពុកម្តាយអូន អូនសុខចិត្តលែងចូលភូមិ ព្រោះតែគេម្នាក់នោះមែនទេ។ បងសូមណូមពរអូន អូនត្រូវតែត្រឡប់មកវិញ បងនៅតែស្រលាញ់អូន​ដូចពីមុន បងមិនខ្វល់ថាអូនធ្លាប់ត្រូវដៃប្រុសផ្សេងប៉ះអូនទេ រឿងដែលកើតឡើងហើយបងមិនគិតទេ ឲ្យអូនត្រឡប់មកវិញ។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក Sola Khang បានបង្ហោះសារថា "K01សួរទៅប្តីទាំងអស់ តើទទួលប្រពន្ធបែបនេះវិញបានទេ? ឃើញឆាតប្រពន្ធឆាតជាមួយប្រុសហើយ ចង់ក្អួតឈាម តែគាត់នៅតែចង់អោយប្រពន្ធមករកកូនវិញដ៏ដែល ព្រោះកូនពីរនាក់ត្រូវកាម្តាយ ស្រែករកម្តាយ"។


លោកបានបន្ថែមទៀតថា "សូមបងប្អូន ជួយស៊ែរនឹងខមិនម្នាក់មួយផង តើគាត់គិតយ៉ាងណាទៅជា បឋម ដោយសារតែមនុស្សប្រុសស្គាល់តាមហ្វេសបុក ម្នាក់ អូនទៅចោលកូនពីរនាក់ ទៅចោលប្តី ទៅចោលម្តាយជរាម្នាក់ទៀត នេះជាសម្តីរបស់ប្តី"។


មានវិដេអូ៖



ប្រភព៖ Sola Khang