អាជ្ញាធរចុះរុះរើ សំណង់ខុសច្បាប់ របស់ជនជាតិចិន ចំនួន២កន្លែង នៅតំបន់ឆ្នេរអូរត្រេះ១..
ស៊ីហៀង
-

ក្រុងព្រះសីហនុ៖ ក្រុមការងារ របស់គណៈកម្មការឆ្នេរសមុទ្រ នៃរដ្ឋបាលសាលាខេត្តព្រះសីហនុ បានចុះរុះរើសំណង់រឹងមាំ របស់ជនជាតិចិនដែលស្ថាបនាពីគ្រោងដែក មានទីតាំងនៅតំបន់ឆ្នេរអូរត្រេះ១ ស្ថិតក្នុងក្រុងព្រះសីហនុ។


សកម្មភាពចុះរុះរើសំណង់រឹងមាំខាងលើនេះ បានចាប់ផ្តើមកាលពីរសៀលថ្ងៃ ទី៨ ខែកក្កដា ឆ្នាំ២០១៩ ដែលតាមមន្ត្រីថា ជាសំណង់ដែលសង់ខុសច្បាប់ ក្នុងនោះអាជ្ញាធរចុះរុះរើ ចំនួន២កន្លែងផ្សេងគ្នា។


មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា សំណង់ទាំងពីរកន្លែងនេះ ត្រូវបានគេលបលួចសាងសង់ ដោយគ្មានការអនុញ្ញាត ឬសង់ខុសច្បាប់ ហើយបានប៉ះពាល់ដល់បរិស្ថាន សណ្តាប់ធ្នាប់ និងសោភណ្ឌ័ភាព តំបន់ឆ្នេរសមុទ្រថែមទៀតផង។ សំណង់នេះបើតាមមន្ត្រីជំនាញបញ្ជាក់ថា កន្លងមកធ្លាប់បានចុះធ្វើការហាមឃាត់មិនឲ្យសាងសង់ម្តងរួចហើយ និងបានទុករយៈពេលឲ្យម្ចាស់រុះរើចេញ ដោយខ្លួនឯង ក៏ប៉ុន្តែម្ចាស់សំណង់នៅតែបន្តសាងសង់ ដោយមិនស្តាប់តាមការណែនាំ របស់អាជ្ញាធរនោះទេ ទើបនៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រុមការងារចម្រុះបានសម្រេចដឹកនាំកម្លាំង ចុះនាំយកគ្រឿងចក្ររុះរើសំណង់ខុសច្បាប់ទាំងនោះចេញតែម្ដង៕


ប្រភព៖ Huy Bunleng