មិនធម្មតា...លោក ខេមរៈ សិរីមន្ត និយាយទាំងអួលដើមក និងរំភើប ពេលដែលបានស្តាប់កូនខ្មែរយើង បកស្រាយជាភាសាអង់គ្លេសបានល្អថ្នាក់នេះ...(មានវិដេអូ)
ស៊ីហៀង
-

ភ្នំពេញ៖ មហាជនជាច្រើន ប្រាកដជាបានទស្សនា កម្មវិធីដ៏ថ្មីមួយរបស់ទូរទស្សន៍ហង្សមាស​ HDTV ដែលកំពុងតែដំណើរយ៉ាងរលូន ទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើន ដើម្បីឲ្យមហាជនបានទស្សនា និងធ្វើឲ្យចង់បង្ហាញឲ្យពិភពលោក បានដឹងថាកូនខ្មែរក៏មានសមត្ថភាពល្អ ក្នុងការច្រៀងជាភាសាអង់គ្លេសផងដែរ។


កម្មវិធី X-Factor Cambodia  ជាកម្មវិធីប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក ដែលមានបេក្ខជន បេក្ខនារី ជាច្រើនបានចូលរួមប្រកួតប្រជែងគ្នា​ ដើម្បីបំពេញក្តីស្រម៉ៃ របស់ពួកគាត់រៀងៗខ្លួន។ 


នៅក្នុងកម្មវិធីលំដាប់ពិភពលោក X-Factor Cambodia ដែលមានគណកម្មការចំនួន៤ រួមមាន លោក ខេមរៈ សិរីមន្ត, កញ្ញា ឱក សុគន្ធ​កញ្ញា, លោក ណុប បា​យ៉ា​រិ​ទ្ធ និង ​កញ្ញា សុខ សីឡា​លីន​ ។


ក្នុងសប្តាហ៍ទៅមួយនេះ មានបេក្ខជន បេក្ខនារីជាច្រើន បានបង្ហាញសមត្ថភាព តាមរយៈការបង្ហាញសមត្ថភាពច្រៀង យ៉ាងក្រអួនក្រអៅ ទៅកាន់មហាជន ដើម្បីជួយដាក់ពិន្ទុ សំរាប់ពួកគាត់។ យ៉ាងណាមិញ នារាត្រីនោះ ក៏មានបេក្ខនារីម្នាក់ ដែលមានឈ្មោះថា ពិត ណាតច័ន្ទឆដា មានអាយុ២៤ ឆ្នាំ មកពី ភ្នំពេញ និងបកស្រាយចំរៀងមួយបទដែលមានចំណងជើងថា "HALO"។ 


"HALO " ជាបទចំរៀងមួយបទ ដែលអាចនិយាយបានថា ពិបាកនៅក្នុងការច្រៀងមែនទែន ព្រោះបទចំរៀងមួយបទ តឹង ត្រូងការសំលេងខ្ពស់ ដើម្បីធ្វើការបកស្រាយ ។ ជាក់ស្តែង កញ្ញា ច័ន្ទឆដា ក៏ធ្វើបានដោយជោគជ័យ និងទទួលបាន "yes" បីពីគណកម្មការយើងតែប៉ុណ្ណោះ៕


សូមទស្សនាវិដេអូខាងក្រោមទាំងអស់គ្នា៖