រំជួលចិត្ត...បេក្ខជន ឈិន ចិន បានធ្វើឲ្យបងប្អូនពេញស្ទូឌីយូ និងគណកម្មការស្រក់ទឹក ពេលបានលឺ ពីជីវិតដល់ជូរចត់របស់ប្អូនប្រុស...(មានវិដេអូ)
ស៊ីហៀង
-

ភ្នំពេញ៖ កម្មវិធីលំបាកពិភពលោក X-Factor Cambodia បានធ្វើការចាក់ផ្សាយលើកញ្ចាក់ទូរទស្សន៍ហង្សមាស​ HDTV ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន​ ។ កម្មវិធីលំបាកពិភពលោក ជាកម្មវិធីប្រលងចំរៀងលំដាប់កំពូលល្បីទូទាំងពិភពលោក ដែលធ្វើឲ្យបេក្ខជន បេក្ខនារី ជាច្រើនបានចូលរួមប្រកួត ប្រជែងគ្នា​ ដើម្បីបំពេញក្តីស្រម៉ៃ របស់ពួកគាត់រៀងៗគ្នា។


យ៉ាងណាមិញនៅសប្តាហ៍ទៅមួយនេះ មានបេក្ខជនម្នាក់ ដែលគាត់មានឈ្មោះថា​ ឈិន ចិន មកពីខេត្ត បាត់ដំបង គាត់មានអាយុ២៤ឆ្នាំ បកស្រាយចំរៀងមួយបទក្រោចំណងជើងថា​ "សង្សារមួយខែពីរខែ"ដែលទទួលបាន  "YES" ដល់ទៅបួនទៀតផង។


ភ្លាមនោះៗ គណកម្មការ យើងក៏បានសួរពីជីវប្រវត្តិរបស់បេក្ខ ឈិន ចិន ។ ចិន បានប្រាប់ថា ឪពុកម្តាយរបស់គាត់ បានលែងលះគ្នាតាំងពីគាត់មិនទាន់បានស្គាល់ថា​ ឪពុករបស់ខ្លួនមានមុខមាត់យ៉ាងណាផង ។ គាត់បានបន្តទៀតថា កាលដើមឡើយ ម្តាយរបស់គាត់មានជីវភាពលំបាកខ្លាំងពេក ម្តាយរបស់គាត់ក៏បានយកគាត់ទៅឲ្យឪពុកគាត់ចិញ្ចឹម ប៉ុន្តែឪពុកគាត់មិនបានចិញ្ចឹមគាត់បានដិតដល់ទេ តែបែរជាចង់កូនប្រុសរបស់គាត់ (កូនប្រុស) ទៅចោលក្នុងធុងសំរាមទៅវិញ ហើយពេលនោះ ម្តាយរបស់គាត់ក៏បានទៅយកកូនមកចិញ្ចឹមវិញ។ ចិនបានបន្ថែមទៀតថា មកទល់នឹងពេលនេះ គាត់មិនដែលបានឃើញមុខឪពុករបស់គាត់ទេ ហើយគាត់រស់តែជាមួយម្តាយកំសត់ ។ រហូតដល់ប្អូនប្រុសបានចូលរៀនវិទ្យាល័យ គាត់ក៏បានជួបនឹងឪពុកធម៏ ដែលបានផ្គត់ផ្តង់ទាំងសំភារៈ និងភាពកក់ក្តៅជូនដល់គាត់។


ក្រោយពីបានរៀបរាប់ពីជីវប្រវត្តិដ៏ជូរចត់រួចមក ទាំងចិន​​ ក៏ដូចជាបងប្អូនដែលចូលរួមទស្សនា​ នៅក្នុងស្ទូឌីយូ សម្រក់ទឹកភ្នែក ព្រោះតែជីវិតរបស់គាត់ពិតជាកំសត់ខ្លាំងណាស់ ហើយក៏ជាហេតុដែលធ្វើឲ្យមានការតាំងចិត្តខ្ពស់ នៅក្នុងចូលប្រកួតប្រជែងមួយនេះផងដែរ។


គួរបញ្ជាក់ផងដែរថា នៅក្នុងកម្មវិធីលំដាប់ពិភពលោក X-Factor Cambodia ដែលមានគណកម្មការចំនួន៤ រួមមាន លោក ខេមរៈ សិរីមន្ត, កញ្ញា ឱក សុគន្ធ​កញ្ញា, លោក ណុប បា​យ៉ា​រិ​ទ្ធ និង ​កញ្ញា សុខ សីឡា​លីន​ ៕


សូមទស្សនាវិដេអូខាងក្រោមនេះទាំងអស់គ្នា៖