កូនស្រីល្អ...អ្នកនាង ខ្ញុង ទិញរថយន្តជូនប៉ាៗ ព្រមជាមួយសារដ៏មានអត្តន័យថា...
ស៊ីហៀង
-

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាដកជាបានស្គាល់ហើយ ពីវត្តមានរបស់តារាកំប្លែង អ្នកនាង ខ្ញុង ដែលតែងតែផ្តល់សំណើច ជូនពុកម៉ែ​ បងប្អូន ទូទាំងប្រទេស​។​ មិនត្រឹមតែប៉ុណ្ណោះ អ្នកនាងខ្ញុង ក៏ទទួលបាកភាពជោគជ័យ​ កាក់កប ក្នុងមុខរបររកស៊ីទៀតផង។


ដោយឡែកកាលពីពេលថ្មីៗនេះ អ្នកនាងខ្ញុង បានបង្ហោះដ៏រំភើបនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា "វាមិនច្រើនទេបើប្រៀបធៀប ទៅនឹងគុណបំណាច់ដ៏មហាធំធេងដែលលោកបានផ្តល់កំណើតឲ្យកូន កូនធ្លាប់សន្យាក្នុងចិត្តកូនរួចហើយ ថាពេលដែលកូនរឹងដៃរឹងជើងកូននឹងប្រើដៃជើងទាំងគូរបស់កូន ដែលលោកបានផ្តល់ឲ្យ ឲ្យមានតម្លៃបំផុតនិងចិញ្ចឹមថែរក្សាប្អូនៗ ដូចដែលលោកធ្លាប់បីបាច់ថែក្សាកូនអញ្ចឹងដែរ សូមឲ្យប៉ាមានក្តីសុខចម្រុងចម្រើន រកស៊ីមានបាន មានសុខភាពល្អ និងអាយុវែងដើម្បីឈរមើលពីភាពជោគជ័យរបស់កូនបន្តទៀតណាប៉ា ក្តីស្រលាញ់ចេញពីចិត្តព្រះរស់របស់កូន"។


ដោយឡែកអ្នកនាងខ្ញុង បានធ្វើលោកមានគុណ បង្ហាញស្នាមញញឹមយ៉ាងស្រស់ និងបង្ហាញពីរំភើប ចំពោះកូនស្រី ដែលទើបតែទិញរថយន្តជូនលោក ជាកាដូផងដែរ។ 


យ៉ាងណាមិញ ក៏មានបងប្អូន ជាច្រើន បានបង្ហាញពីអារម្មណ៍រំភើប និងកោតសរសើរ ចំពោះអ្នកនាងខ្ញុងទៀតផង៕


ប្រភព៖ Srey Knhong