អាណិតណាស់...លោកយាយកំសត់​ ព្រមទាំងមានជំងឺ គ​ ថ្លង់ តែងតែដើរទៅសុំបាយវត្តហូប​ ស្រាប់តែមានជនខិលខូច​ ចាប់លោកយាយទៅ អស់ជាង១០ថ្ងៃ ដើម្បីឲ្យលោកយាយ...(មានវិដេអូ)
-

ជីវិតដ៏កំសត់របស់លោកយាយម្នាក់ ត្រូវបាន តារាសម្តែង ដ៏មានប្រជាប្រិយភាព កញ្ញា​ ពេជ្រ ចរណៃ បានទៅដល់ទីកន្លែងរស់នៅរបស់លោកយាយផ្ទាល់​ ព្រមទាំងបានជួបនឹងលោកយាយ ដែលគាត់មានសភាព គ ថ្លង់ ទៀតផង។


នៅក្នុងគណនីហ្វេសប៊ុករបស់កញ្ញា​ ពេជ្រ ចរណៃ បានរៀបរាប់ពីជីវិតរបស់លោកយាយថា "សូមពុកម៉ែបងប្អូនទាំងអស់គ្នាកុំដាច់ចិត្តអូសរំលងអីណា???? ជីវិតរបស់លោកយាយកំសត់ខ្លាំងណាស់?។

លោកយា​ក​ ឡាំ​ មានអាយុ78ឆ្នាំ​ រស់នៅភូមិទួលអង្គុញ​ ឃុំផ្សារដែក​ ស្រុកពញ្ញាឮ​ ខេត្តកណ្ដាល​ លោយយាយគ្មានកូនគ្មានចៅទេ​ ហេីយប្ដីបានស្លាប់កាល3ឆ្នាំមុន​ ដែលរាល់ថ្ងៃនេះលោកយាយរស់នៅតែម្នាក់ឯង..??។

លោកយាយមានជំងឺ​ គរថ្លង់ហេីយស្មារត្តី​នឹងរាងកាយរបស់លោកយាយខូចប្រហែល40%គឺមិនស្រួលដូចយេីងទេ​..យាយតែងតែដេីរទៅសុំបាយវត្តនឹងអ្នកភូមិនៅជិតៗនោះ?។

ថ្ងៃមួយមានមនុស្សមិនល្អ​ បានចាប់លោកយាយកទៅទុក្ខអស់រយះពេល10ថ្ងៃដេីម្បីអោយលោកយាយដេីរសុំទានអោយគេ??។សំណាងល្អរបស់លោកយាយបានអ្នកនៅជិតភូមិគាត់បានជួបនឹងជូនមកផ្ទះវិញ?? មួយរយះនេះលោកយាយរស់នៅវេន្តាណាស់ព្រោះផ្ទះរបស់លោកយាយធ្លុះធ្លាយគ្រប់កន្លែង​ ពេលភ្លៀងម្ដងៗ។


យាយសំរានទាំងសេីម​ យាយខ្វះខាតច្រេីនណាស់​ ស្បែកជេីង​ សំលាក់បំពាក់​ មុងភួយ​ កន្ទេល​ ផ្ទះខ្យល់ខ្លាំងម្ដងៗស្ទេីរតែប៉េីងទៅហេីយ..?ខ្ញុំសរសេរបណ្ដេីររស្រក់ទឹកភ្នែកបណ្ដេីរ​ ព្រោះមិនអាចជួយលោកយាយទៅតាមចិត្តដែលខ្ញុំចង់ជួយបាន?លោយយាយកំសត់ពេកហេីយ​ វេនពេកហេីយ​..ឬក៏លោកយាយត្រូវរស់នៅរងទុក្ខវេន្តានេះរហូតដល់ស្លាប់..? អត់ទេ

នាងខ្ញុំ​ ពេជ្រ​ ចរណៃ​ សូមលេីកដៃសំពះសុំទាន??ពីពុកម៉ែបងប្អូនទាំងក្នុងស្រុកនឹងក្រៅស្រុកជួយដល់លោកយាយផង ខ្ញុំនឹងធ្វេីកាឡាយក្នុងFb​ ដេីម្បីអោយបងប្អូនទាំងអស់គ្នាដឹងកាន់តែច្បាស់ពីរឿងរបស់លោយា?? សូមជួយស៊ែរបន្តរផង​???? ទាក់ទង់ជួយលោកយាយតាមរយះនាងខ្ញុំបាន 096 926 7777"។


មានវិដេអូ៖ 



ប្រភពៈ ពេជ្រ ចរណៃ