ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតែស្វែងរកស្រ្តីម្នាក់​ ដែលត្រូវប្តីវាយ ហើយគ្មានប្រាក់ព្យាបាលនោះ ដើម្បី...
-

កាលពីថ្ងៃម្សិលមិញនេះ  មានករណីហ្វេសប៊ុកឈ្មោះ Neth Rithyka បានបង្ហោះសារដ៏រន្ធត់ដោយស្តើងឡើងពីប្តីទៀតហើយ មួយរយៈចុងក្រោយនេះ ហាក់បីដូចជាជួបរឿង ប្តីធ្វើបាបប្រពន្ធច្រើនណាស់ដូចជា ដុតផ្ទះចោល សម្លាប់ប្រពន្ធកូន និងដុតខ្លួនឯង និងរឿងវាយធ្វើបាបប្រពន្ធ បែកភ្នែកបែកមាត់ជាដើម។


យ៉ាងណាមិញ ក្នុងសារបង្ហោះរបស់គាត់សបញ្ញាក់ថា ប្តីពិតជាចិត្តសាហាវមែន ដោយគាត់សរសេរថា មានស្ត្រីម្នាក់ឈ្មោះលីណាត្រូវមានប្តីវ៉ៃនិងយកកាំបិតមកឆូតមុខទៀតរស់នៅផ្ទះជួលទួលសង្កែ មកពេទ្យគ្មានលុយទេព្រោះប្តីប្រមូលយកលុយនិងទូរសព្ឌ័អស់ហើយ ខ្ញុំជួយគាត់បានតែ ៥០០០០ម៉ឺនរៀលប៉ុណ្ណោះ តែលូវគាត់បានទៅកាល់ម៉ែត្រហើយ ព្រោះនៅកាល់ម៉ែត្រមានពេទ្យក្រីក្រសំរាប់ព្យាបាលអ្នកគ្មានលុយ ខ្ញុំជួបគាត់មិញនៅពេទ្យ កេតុមាលា ជួយស៊ែរផងទៅ។


ភ្លាមនោះក្រោយពីទទួលបានព័ត៏មានចុះផ្សាយភ្លាមនោះ ខណៈពេលនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា​"បន្ទាប់ពីបានឃេីញព័ត៌មានចុះផ្សាយនៅលេីបណ្តាញសង្គមរួចមក​ សមត្ថកិច្ចកំពុងតែធ្វេីការស្រាវជ្រាវរកជនរងគ្រោះដេីម្បីសាកសួរព័ត៌មានបន្ថែមទាក់ទងទៅនឹងករណីហិង្សានេះ​ បេីបងប្អូនប្រជាពលរដ្ឋបានស្គាល់ជនរងគ្រោះសូមជួយប្រាប់ពីអាសយដ្ឋានគាត់ផងដេីម្បីអោយសមត្ថកិច្ចជួយគាត់លេីកិច្ចការនេះ​ ។សូមអរគុណ!!!"។


ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ