ទ្រាំបន្តិចទៅនឹងបានផ្លូវល្អវិញហើយ...រដ្ឋបាលខេត្តព្រះសីហនុ គ្រោងស្ថាបនាកំណាត់ផ្លូវ ពីកំពង់ផែក្រុង ទៅទំនប់រលក នៅពាក់កណ្តាលខែនេះហើយ
បើយោងតាមគណនីហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហោះសារឲ្យដឹងថា រដ្ឋបាលខេត្តព្រះសីហនុ គ្រោងស្ថាបនាកំណាត់ផ្លូវ ពីកំពង់ផែក្រុង ទៅទំនប់រលក នាពាក់កណ្ដាលខែកក្កដា ឆ្នាំ២០១៩នេះ ។

ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ លោកណុប ហេង បានអោយដឹងនៅល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ នេះថា ផ្លូវនេះរដ្ឋបាលខេត្ត មានគម្រោងស្ថាបនាជាផ្លូវការ ដើម្បីបើករំដោះចរាចរណ៍តាមផ្លូវនេះផងដែរ និងថាកិច្ចពិភាក្សារវាងអាជ្ញាធរខេត្ត នឹងមន្ត្រីជំនាញពីក្រសួង អំពីគម្រោងធ្វើផ្លូវនេះ គ្រោងធ្វើនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ។

ទោះជាយ៉ាងនេះក្តីចំពោះមុខ បើតាមលោក ណុប ហេង បញ្ជាក់ថា អាជ្ញាធរនឹងរៀបចំចាក់គ្រួស ថ្ម តាមកន្លែងខូចបណ្តោះអាសន្នសិន ដើម្បីសម្រួលដល់ការធ្វើដំណើរ។

ក្រោយពីបានបង្ហោះសារដូចនេះហើយ ធ្វើឲ្យប្រជាពលរដ្ឋ សំដែងការត្រេកអរជាខ្លាំង ៕










ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។